លីគ​កម្ពុជា៖ ​ស្វាយ​រៀង​នៅ​ឈរ​កំពូល​តារាង​ដដែល ខណៈ​ភ្នំពេញ​ក្រោន​គួរ​ឱ្យ​ចាប់​អារម្មណ៍​

  • 2019-07-15 02:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​បាន​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍​ទី​១៥​ហើយ ​កាល​ពី​ល្ងាច​មិញ​នេះ ​ដោយ​ក្នុង​នោះ​ក្រុម​ខ្លាំង​ៗ​ទទួល​បាន​លទ្ធផល​ល្អ ហើយ​តារាង​ចំណាត់​ថ្នាក់​ក៏​មិន​ប្រែប្រួល​ដែរ។

រូបភាព៖ ក្រោន

ក្រុម​កំពូល​តារាង​ស្វាយ​រៀង ​បាន​បន្ដ​កំណត់ត្រា​មិន​ចាញ់​របស់​ខ្លួន ​ដោយ​យក​ឈ្នះ​លើ​ក្រុម​សូទីឡូ​អង្គរ​ក្នុង​លទ្ធផល ៦-១។ ​ការ​ធ្វើ​បាន​យ៉ាង​ល្អ​នេះ គឺ​រក្សា​តំណែង​កំពូល​តារាង​ដាច់​ពិន្ទុ​ក្រុម​លេខ​២ ​ណាហ្គាវើល ​បាន​៥​ពិន្ទុ​ដដែល។ សម្រាប់​គូ​ដែល​គេ​ចាប់​អារម្មណ៍​ជាង​គេ​នៅ​សប្ដាហ៍​នេះ ក្រុម​ភ្នំពេញ​ក្រោន ​ដែល​ទើប​តែ​រុះរើ​ក្រុម។ ​ពួកគេ​លេង​បាន​ល្អ​មែនទែន​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​១៥ ​ដោយ​ស៊ី​ក្រុម​យុវជន​បាទី​បាន​ដល់​ទៅ ១២-១ ឯ​ណោះ។ នេះ​ជា​ការ​ចាញ់​ធ្ងន់​បំផុត​របស់​បាទី ត្បិត​អី​ពួកគេ​នៅ​ក្មេង ប៉ុន្តែ​កន្លង​មក​មិន​មាន​ក្រុម​ណា​ស៊ី​គេ​បាន​ច្រើន​ដូច្នេះ​ទេ។

រូបភាព៖ CNCC

មួយ​គូ​ទៀត​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ​នោះ គឺ​ក្រុម​ខេត្ត​កំពង់​ចាម ដែល​ធ្លាប់​តែ​ចាញ់​គេ​ទក់​សាច់។ ការ​ប្រកួត​ទល់​ក្រុម Angkor Tiger ​ឃើញ​ថា​ពួកគេ​លេង​ល្អ​បន្តិច​ហើយ ពោល​គឺ​អាច​ទប់​ក្រុម​ខ្លាំង​ក្នុង​ដី​បាន​រហូត​ដល់​ចុង​ម៉ោង ទើប​ធ្លាយ​គ្រាប់​បាល់​ច្រើន​គ្រាប់។ ចប់​ការ​ប្រកួត​នេះ Angkor Tiger ​ឈ្នះ​ក្នុង​លទ្ធផល ៤-០៕

អត្ថបទ៖ កុលាប