Laptop ធំ​ពេក? អស់​កង្វល់​ជាមួយ​ Laptop មួយ​នេះ

  • 2019-07-15 07:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Laptop ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​យក​ទៅ​តាម​ខ្លួន​ ដើម្បី​ធ្វើ​ការ​ឬ​ការ​កំសាន្ត​ផ្សេងៗ​ ប៉ុន្តែ​ Laptop មួយ​ចំនួន​មាន​ទម្ងន់​និង​ទំហំ​ធំ​ពេក ដែល​ធ្វើ​ឲ្យ​ការ​យក​ទៅ​តាម​ខ្លួន​មាន​ភាព​ពិបាក​។ ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា GPD ដែល​ធ្លាប់​បាន​បង្កើត​ Laptop តូច​ជាង​គេ​លើ​លោក​ បាន​បញ្ចេញ​ Laptop ម៉ូឌែល​មួយ​ហៅ​ថា​ GPD P2 Max

Laptop រាង​តូច​ច្រឡឹង​នេះ​ធ្វើ​មក​ពី​លោហៈ ហើយ​មាន​៖​​

  • ទំហំ​អេក្រង់​ ៖ ៨,៩ អ៊ីញ, ២៥៦០x ១៦០០ pixel ប្រភេទ touchscreen

  • កម្លាំង​ម៉ាស៊ីន​ ៖ Intel Celeron 3965Y/8GB/256GB ឬ Intel Core m3-8100Y/16GB/512GB

​ចំពោះ​តម្លៃ​របស់​កុំព្យូទ័រ​​តូច​មួយ​នេះ​គឺ​ ចន្លោះ​ពី ៦៣៥ ដុល្លារ ទៅ ៨៤២ ដុល្លារ តាម​កម្លាំង​ ដែល​យើង​រើស​។

ដើម្បី​បាន​ព័ត៌មាន​បន្ថែម​ សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ​៖

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ