ស្មាតហ្វូនតម្លៃធូរថ្លៃ RAM 4GB កាមេរ៉ាក្រោយ ៣ គ្រាប់ នឹងចេញមកឆាប់ៗនេះ
- 2019-07-13 08:05:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនតម្លៃធូរថ្លៃ RAM 4GB កាមេរ៉ាក្រោយ ៣ គ្រាប់ នឹងចេញមកឆាប់ៗនេះ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ លេចចេញវិដេអូខ្លី (teaser) រៀបរាប់យ៉ាងហូរហែតាំងពីជំនាន់កើតចេញស្មាតហ្វូន Honor ២០១៣ (3X ) រហូតដល់ស៊េរីឆ្នាំ ២០១៨(8X)។ ជាពិសេសគឺបានបង្ហើបពីសមត្ថភាព Honor 9X និង Honor 9X Pro ដែលត្រៀមនឹងចេញនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០១៩ ខាងមុខនេះ។
ស្មាតហ្វូនជំនាន់ថ្មីទាំង (9X និង 9X Pro)ត្រូវបានអ្នកជំនាញជាច្រើន គេសន្និដ្ឋានថា នឹងមានតម្លៃខ្ទង់ប្រមាណតែជាង ៣០០ ដុល្លារប៉ុណ្ណោះ។
ដោយឡែក គ្រឿងគ្រៅដែលយកមកបំពាក់លើស្មាតហ្វូន Honor 9X នេះមានដូចជា បន្ទះឈីបលេខខ្ពស់របស់ Huawei គឺ Kirin 810 ល្បឿន ២,២ GHz មានជម្រើស RAM 2GB, 4GB មានមេម៉ូរីម៉ាស៊ីនចាប់ពី ៦៤GB ដល់ ២៥៦GB។ ឯថ្មទំហំ ៤០០០ មីលីអំពែម៉ោង មានបង្កប់បច្ចេកវិទ្យាសាកភ្លើងលឿន និងមានរន្ធដោត USB Type-C យ៉ាងទំនើបទៀតផង។
សមត្ថភាពកាមេរ៉ាក្រោយ ៣ គ្រាប់(២៤+៨+២ មេហ្គាភិចសែល) និងខាងមុខមួយគ្រាប់ ២០ មេហ្គាភិចសែលទៀត សមល្មមសម្រាប់អ្នកថតរូប Selfie បានហើយជាមួយនឹងរចនាបទកាមេរ៉ា Pop-up ជំនាន់ថ្មីផងដែរ៕
ទស្សនាវីដេអូ teaser ខាងក្រោម៖
អត្ថបទទាក់ទង៖