​ត្រៀម​ចិត្ត​ទៅ! Note 10 ​មួយ​គ្រឿង​នឹង​មាន​តម្លៃ​ទាប​បំផុត​​​ ១ ០០០ ​ដុល្លារ​

  • 2019-07-13 07:10:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​របាយការណ៍​ថ្មី​មួយទៀត​បាន​បង្ហើប​ថា ​តម្លៃ​ Galaxy Note 10 ​នៅ​អឺរ៉ុប​សម្រាប់​ទំហំ​មេម៉ូរី​ ២៥៦ GB នឹង​មាន​តម្លៃ​ចាប់ផ្តើម​ពី ៩៩៩ អឺរ៉ូ(ប្រមាណ​ជា ១ ១២៥ ដុល្លារ) ​ចំណែក Galaxy Note 10+ តម្លៃ​ ១ ១៤៩ អឺរ៉ូ(ប្រមាណ​ជា ១ ២៩៥ ដុល្លារ)។​

កម្មវិធី Unpacked

​យ៉ាង​ណា​មិញ​​ វា​មិន​មែន​ជា​តម្លៃ​ផ្លូវការ​នោះ​ទេ​ ​គ្រាន់​តែ​ជា​ការ​ទាញ​សន្និដ្ឋាន​របស់​អ្នក​វិភាគ តាម​ដាន ​តាម​រយៈ​សមត្ថភាព​បែក​ធ្លាយ​កន្លង​មក​របស់​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់ Samsung ​នេះ​ប៉ុណ្ណោះ។

រូបភាព render

​ចំពោះ​ថ្ងៃ​ប្រកាស​ចេញ​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៧ ខែ​សីហា ដោយ​រំពឹង​ថា​មាន​ពីរ​ប្រភេទ​គឺ Galaxy Note10 និង Galaxy Note10 Pro ឬ​ហៅ​ថា​ Note10 Plus ដែល​អាច​មាន​ប្រភេទ​ប្រើ 5G ផង​ដែរ៕​​​

​អត្ថបទទាក់ទង៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា