ដឹងច្បាស់ហើយ! ROG Phone II នឹងមានចំណុចខ្លាំងមួយដែលស្មាតហ្វូនដទៃគ្មានដូច
- 2019-07-16 01:32:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងច្បាស់ហើយ! ROG Phone II នឹងមានចំណុចខ្លាំងមួយដែលស្មាតហ្វូនដទៃគ្មានដូច
ចន្លោះមិនឃើញ
ក្រុមហ៊ុនស្ថិតក្រោមស្លាកយីហោរបស់ Asus គឺ ROG ថ្មីៗនេះបានប្រកាសជាផ្លូវការថាស្មាតហ្វូនជំនាន់ក្រោយ ROG Phone II របស់ខ្លួន នឹងក្លាយជា Gaming Smartphone ដំបូងដែលមានបំពាក់បន្ទះឈីបថ្មី Qualcomm Snapdragon 855 Plus ។
ឈីបជំនាន់ក្រោយនេះមានលក្ខណៈពិសេស ដោយប្រើប្រាស់ CPU ប្រភេទ Kryo 485 រត់នៅល្បឿន ២,៩៦GHz ពង្រឹងលើជំនាន់ចាស់ ៤,២ ភាគរយ ប្រភេទប្រើឈីប Snapdragon 855 អាចរត់ត្រឹមល្បឿន ២,៨៤GHz។ ខណៈល្បឿន GPU ប្រភេទ Adreno 640 រត់នៅល្បឿនលឿនជាងមុន ១៥ ភាគរយ ថែមទៀតផងដែរ។
ទាក់ទិននឹងចំណុចខ្លាំងផ្សេងទៀត ដូចជាការបំពាក់អេក្រង់ AMOLED Display ល្បឿន ៩០Hz ដូចជំនាន់មុនអ៊ីចឹងដែរ ប៉ុន្តែពិសេសត្រង់រចនានូវគែមព័ទ្ធជុំវិញតួខ្លួន ដែលឲ្យឈ្មោះ AirTriggers សម្រាប់អ្នកប្រើប្រាស់អាចច្របាប់ ដើរតួជាប៊ូតុងក្នុងការលេងហ្គេម។ ជុំវិញលក្ខណៈសម្បត្តិលម្អិតនឹងប្រកាសនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ប្រភព៖ https://www.asianage.com/technology/mobiles-tabs/150719/asus-rog-phone-ii-to-feature-7mm-snapdragon-855-plus-processor.html
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: