លេង​មែនទែន! Neymar ទៅ​ប្រាប់ PSG ផ្ទាល់​ថា​​ គេ​ចង់​ចេញ​ពី​ក្លឹប​

  • 2019-07-16 02:54:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បាន​ប្រាប់​ទៅ​កាន់​ក្លឹប Paris Saint-Germain ថា គេ​ចង់​ចាកចេញ​ពី​ក្លឹប​ពេល​នេះ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់ Sky Sports។

តារា​របស់​​ប្រេស៊ីល​ជួប​បញ្ហា​ជាមួយ PSG ដោយ​មិន​បាន​ទៅ​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​​ត្រៀម​រដូវ​កាល​ថ្មី​កាល​ពី​សប្ដាហ៍​មុន តែ​ដើម​សប្ដាហ៍​នេះ​គេ​បាន​មក​ហាត់​ធម្មតា​វិញ។ យ៉ាងនេះ​ក្ដី Neymar ត្រូវ​បាន​គេ​ដឹង​ថា បាន​ចំណាយ​ពេល​​និយាយ​ជាមួយ​​នាយក​ផ្នែក​កីឡា​​របស់ PSG គឺ​លោក Leonardo អំពី​អនាគត​របស់​គេ។

PSG បាន​ព្យាយាម​បញ្ចុះបញ្ចូល​​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ឲ្យ​ផ្លាស់​ប្ដូរ​គំនិត​របស់​គេ​អំពី​ការ​ចាកចេញ ហើយ Neymar ផ្ទាល់​ក៏​មិន​បាន​បង្ហើប​ថា​គេ​ចង់​ទៅ​ក្លឹប​ណា​ដែរ​។ Barcelona ជា​​ក្រុម​គេ​គិត​ថា​ចង់​នាំ Neymar មក​វិញ ត្បិត​ទើប​ចំណាយ​១០៨​លាន​ផោន​យក Antoine Griezmann។

នាយក​ផ្នែក​កីឡា​​របស់ PSG គឺ​លោក Leonardo បាន​និយាយ​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា ពិត​ជា​មាន​​ទំនាក់ទំនង​ដំបូង​ជាមួយ Barcelona​ អំពី​ការ​ផ្ទេរ​មែន។​ ប៉ុន្តែ​​លោក​​យល់​ថា ពួក​គេ​មិន​មាន​លទ្ធភាព​​ទិញ Neymar ទេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ