HongMeng OS អាចនឹង​លេច​មុខ​ខែក្រោយ ប៉ុន្តែមិនមែនលើស្មាតហ្វូនឡើយ

  • 2019-07-16 08:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei នៅ​តែ​បន្ត​ឲ្យ​គេ​ប៉ាន់ស្មាន​អំពី​កាល​បរិច្ឆេទ​ប្រកាស​ចេញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ ដែល​ខ្លួន​ផលិត​ឡើង​ដោយ​ខ្លួន​ឯង។

សកម្មភាព​ចុង​ក្រោយ​របស់​ Huawei អាច​សន្និដ្ឋាន​ថា​ចម្លើយ​នៃ​សំនួរ​ខាង​លើ​អាច​នឹង​​មាន​​ក្នុង​ខែ​ក្រោយ​នេះ។ Honor ដែល​ម៉ាក​សញ្ញា​សាខា​​មួយ​របស់​ Huawei បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ ថា​នឹង​បញ្ចេញ​អេក្រង់​វ័យ​ឆ្លាត (Smart Display) ដំបូង​របស់​ខ្លួន នៅ​ដើម​ខែ​សីហា​ ដោយ​មិន​ប្រាប់​ព័ត៌មាន​អ្វី​ផ្សេង​​ទៀត​ឡើយ។

ផ្អែក​តាម​ការ​លើក​ឡើង​កាល​ពី​ថ្មីៗ​នេះ​របស់​​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ Huawei បាន​ឲ្យ​តម្រុយ​ថា​ Smart Display នេះ​ទំនង​ជា​នឹង​បំពាក់​មក​ជា​មួយ​នូវ​​ប្រព័ន្ធ​ប្រតិបត្តិការ​បង្កើត​ដោយ​ Huawei ដែល​គេ​ស្គាល់​ឈ្មោះ​ថា "HongMeng”។

​​​​ជួប​ជា​មួយ​ទស្សនាវដ្ដី​បារាំង LePoint លោក​ Ren Zhengfei ស្ថាបនិក​ក្រុមហ៊ុន Huawei បាន​និយាយ​ថា​​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល Huawei បង្កើត​គឺ​លើស​ពី​អ្នក​ជំនួស​ Android ហើយ​អាច​ប្រើ​ប្រាស់​នៅ​លើ​ឧបករណ៍​ជា​ច្រើន​ដូច​ជា​ Tablet, Router, Switch, កុំព្យូទ័រ​, រថយន្ត​គ្មាន​មនុស្ស​បើក និង​ Data Centers ទៀត​ផង។

ដំណឹង​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវ​ការ​នៅ​ឡើយ​ទេ ប៉ុន្តែ Smart Display នេះ​នឹង​ជា​​ផលិតផល​​ទូរទស្សន៍​ដំបូង​របស់​ម៉ាក Honor និង​ Huawei ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​ទីពីរ​ក្នុង​លោក៕​

ចុចអាន៖

ប្រភព៖ Techinasia   ប្រែ​សម្រួល៖ សុខហេង