Geekbench 4 ចេញ​លទ្ធផល​ប្រៀបធៀប​កម្លាំង​ម៉ាស៊ីន​រវាង iPhone XS និង Note 10

  • 2019-07-18 01:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung កំណត់​ថា​នឹង​ប្រកាស Galaxy Note 10 នា​អំឡុង​ដើម​ខែ​សីហា​ខាង​មុខ ប៉ុន្តែ​តាម​រយៈ​ប្រភព​បែកធ្លាយ​បាន​បង្ហាញ​ជា​រឿយៗ​ជុំវិញ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន ដែល​មាន​ការ​វិវត្ត​ខ្លាំង​ជាង​ជំនាន់​មុន។

យ៉ាងណាមិញ​ថ្មីៗ​នេះ​ក៏​ស្រាប់​តែ​លេច​ចេញ​នូវ​ពិន្ទុ​វាយ​តម្លៃ​កម្លាំង​ម៉ាស៊ីន​រវាង iPhone XS ​និង Galaxy Note 10 ​ដែល​ប្រើប្រាស់​ម៉ូឌែល​លេខ SM-N970F ហើយ​ជា​លទ្ធផល​រក​ឃើញ​ថា iPhone សេរ៊ី​ឆ្នាំ​ ២០១៨ នៅ​តែ​អាច​យក​ឈ្នះ​ពិន្ទុ​ Galaxy Note សេរ៊ី​ឆ្នាំ ២០១៩។

តាម​រយៈ​ការ​តេស្ត​លើ​កម្មវិធី Geekbench 4 ​បង្ហាញ​ពី iPhone XS ​ប្រើប្រាស់ Apple A12 Bionic ​មាន RAM ទំហំ 4GB ទទួល​បាន​ពិន្ទុ ៤ ៧៩៧ ពិន្ទុ (Single-Core) និង ១១ ២៥៩ ពិន្ទុ (Multi-Core) ​ដែល​ទំហំ​ពិន្ទុ​នេះ​ខ្ពស់​ជាង​បន្តិច​ធៀប​នឹង Samsung Galaxy Note 10។

បញ្ជាក់​ថា Note 10 នឹង​ចេញ​ផ្សាយ​នា​ថ្ងៃ​ទី ៧ សីហា ខណៈ​ iPhone XI/XI Max និង iPhone XR (២០១៩) រំពឹង​ចេញ​ផ្សាយ​អំឡុង​ខែ​កញ្ញា៕

អានអត្ថបទ ៖

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា