​ក្រុមហ៊ុន​ខ្លាំង​បង្កើត​ Li-Fi ​លឿន​ជាង​ Wi-Fi ១០០​ដង​ មាន​គេ​មក​សុំ​រៀន​ ១២ ​ប្រទេស

  • 2019-07-19 07:11:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​របាយការណ៍​ថ្មី​មួយ​ពី​ក្រុមហ៊ុន​ Signify ដែល​ជា​ក្រុមហ៊ុន​ប្រើ​បច្ចេកវិទ្យា​ពន្លឺ បាន​បញ្ចេញ​ផលិតផល​មួយ​ដែល​ឲ្យ​ឈ្មោះថា Trulifi ឬ​ LiFi (Light Fidelity) នោះ​កំពុង​តែ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ ​រហូត​ដល់​មាន​អ្នកយកព័ត៌មានបច្ចេកវិទ្យាច្រើនជាង ៤០ នាក់មក​ពី​តំបន់​អឺរ៉ុប ១២ ​ប្រទេស​ផ្សេង​គ្នា ក្នុងនោះមានបុគ្គលិក ក្រុមហ៊ុន​បច្ចេកវិទ្យាផងដែរ​ ​និង​ជា​បន្ត​បន្ទាប់​ទៀត​មក​សិក្សា ​មិន​លោះ​ពេល ​ព្រម​ទាំង​សហការ​ធ្វើជា​ដៃ​គូ​ជំនួយ​ក្នុង​ការ​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ដ៏​ថ្មី​សន្លាង​នេះ​ផង​ដែរ។

Li-Fi ត្រូវ​បាន​​រក​ឃើញ​ដោយ​លោក ​Harald Hass ​​​សាស្ត្រាចារ្យ​នៃ​​សកលវិទ្យាល័យ​ Edinburg ប្រទេស​ស្កុតឡែន។ ​LiFi (Light Fidelity) ដែល​ប្រព័ន្ធ​នេះ​ប្រើ​ពន្លឺ​សម្រាប់​ចែក​ចាយ​អ៊ីនធឺណិត ដែល​មាន​ល្បឿន​លឿន សុវត្ថិភាព​ខ្ពស់ និង​អាច​ជឿ​ទុក​ចិត្តបាន។ ​ ល្បឿន​របស់ LiFi អាច​បញ្ចូល​រហូត​ទៅដល់ 150 Megabits per second (Mbps) ជា​ល្បឿន​ដែល​អាច​ធ្វើការ​ចាក់​បញ្ចាំង Live Video មាន​គុណ​ភាព​ច្បាស់ 1080P បាន​ទៅ​ដល់ ៣០ វីដេអូ​ក្នុង​ពេល​តែមួយ។

​ចំណែក​ WiFi ជា​ឧបករណ៍​សម្រាប់​បញ្ចូល​រលក​សញ្ញា​ចែកចាយ​អ៊ីនធឺណិត​ដែល​លោក​អ្នក​បាន​កំពុង​ប្រើប្រាស់​នៅ​ផ្ទះ ឬ​នៅ​តាម​ហាង​កាហ្វេ​ជា​ដើម។ ខុសគ្នា​ទៅ​និង LiFi ប្រើ​ពន្លឺ​សម្រាប់​បញ្ចូល​រលក​សញ្ញា វា​អាច​បញ្ចូល​រលក​សញ្ញា​បាន​យ៉ាង​ល្អ​នៅ​ក្នុង​រូងភ្នំ ឬ​នៅ​ក្រោម​ដី ដែល​យើង​កំពុង​មាន​ផល​វិបាក​ជា​មួយ​បច្ចេកវិទ្យា WiFi ។

បច្ចេកវិទ្យា​ថ្មី​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ធំ​ពីរ​ដែល​ឈរ​លើ​បច្ចេកវិទ្យា​ថ្មី យក​ទៅ​ប្រើ​ប្រាស់​ដំបូង​គេ​គឺ ក្រុមហ៊ុន Globalworth ជា​វិនិយោគិន​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ និង​រ៉ូម៉ានី និង​ក្រុមហ៊ុន Claerhout Communication Campus ជា​ភ្នាក់​ងារ​ទីផ្សារ​នៅ​ប្រទេស​បែលហ្ស៊ិក៕

រូបតំណាងបច្ចេកវិទ្យា Li-Fi

អត្ថបទទាក់ទង៖

ប្រភព៖ idesignarch   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម