សើចឡើងឈ្លក់! ស្រីស្អាត OMG នាំ ហេង សុខវាសនា កូរគេកណ្ដាលហ្វូងមនុស្សហ្មង
- 2019-07-24 06:54:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សើចឡើងឈ្លក់! ស្រីស្អាត OMG នាំ ហេង សុខវាសនា កូរគេកណ្ដាលហ្វូងមនុស្សហ្មង
ចន្លោះមិនឃើញ
ធីផត បានបង្ហាញផលិផលថ្មីរបស់ខ្លួនគឺ ធីផតទីបច្របាច់ រសជាតិខារ៉ាម៉េល កាលពីថ្ងៃអាទិត្យ ទី ១៤ កក្កដានេះ នៅមុខរោងភាពយន្ត Legend Cinema សាខា Eden Garden។
ក្នុងកម្មវិធីនេះ ក៏មានលេចមុខប្រុសស្អាត ហេង សុខវាសនា និងនារីស្រស់ស្អាត OMG គឺកញ្ញា អូវ៉ាន់ទីន បាននាំគេទៅកូរដល់ស្តង់ ធីផត ខារ៉ាម៉េល ដោយបានទាក់ទាញយុវវ័យចូលរួមលេងហ្គេមសប្បាយៗ និងផ្ទុះសំណើចគ្រប់គ្នា។
ហ្គេមដែលពួកគេបានលេង គឺជាហ្គេមថ្មី ដែលទើបមានជាលើកដំបូងនៅកម្ពុជា តាមរយៈតារាសម្ដែងថៃ យ៉ាយ៉ា។ មិនត្រឹមតែធ្វើឲ្យយុវវ័យចូលរួមលេងសប្បាយប្លែកអារម្មណ៍នោះទេ អ្នកចូលលេងកម្មវិធីនេះថែមទាំងទទួលបានធីផតខារ៉ាម៉េល ដោយឥតគិតថ្លៃទៀតផង។ ចង់ដឹងហ្គេមនេះសប្បាយប៉ុណ្ណា ទស្សនាវីដេអូខាងក្រោម៖
ធីផត ខារ៉ាម៉េល ជារសជាតិថ្មីដែលទើបតែមានលក់នៅលើទីផ្សាររបស់ប្រទេសកម្ពុជា ដែលអ្នកអាចរកទិញបាននៅតាមផ្សារទំនើប ដែលនៅជិតលោកអ្នកបំផុត៕