គ្រាន់ PES ​ទិញ​សិទ្ធ​ផ្តាច់​មុខ​ពី Juventus ធ្វើ​ឲ្យ​ក្រុមហ៊ុន EA ខាត​បង់​ប្រាក់​វាល់​លាន

  • 2019-07-21 02:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​បាល់ទាត់ FIFA 20 ​នឹង​មិន​ប្រើប្រាស់​ឈ្មោះ Juventus ទៀត​នោះ​ទេ ​បន្ទាប់​ពី​ក្រុមហ៊ុន Konami ​បាន​ទិញ​សិទ្ធ​ផ្តាច់​មុខ​ក្លឹប​បាល់ទាត់​មួយ​នេះ​សម្រាប់​ដាក់​ដំណើរការ​ក្នុង​ហ្គេម Pro Evolution Soccer 2020 របស់​ខ្លួន។

ផ្ទុយ​ទៅ​វិញ​ក្នុង​ហ្គេម FIFA 20 ​នឹង​ប្រើប្រាស់​ឈ្មោះ "Piemonte Calcio" ជំនួស​វិញ ​ប្រសិន​អ្នក​លេង​ចង់​ប្រើ​ក្លឹប​ដែល​មាន​តារា​ឆ្នើម​របស់​ខ្លួន​ដូច​ជា Cristiano Ronaldo ឬ Matthijs de Ligt ដែល​កំពុង​តែ​លេច​ធ្លោ​នៅ​តំបន់​អឺរ៉ុប។ ជាង​នេះ​ក្លឹប​មាន​ឈ្មោះ Piemonte Calcio ​ក៏​ប្រើប្រាស់​ឈុត​សំលៀកបំពាក់​ផ្សេង​ពី​ឈុត​ផ្លូវការ​របស់​ក្រុម​សេះ​បង្កង់​ផង​ដែរ។

និយាយ​ដល់​ការ​ខាតបង់​ ក្រោយ Konami ទិញ​សិទ្ធ​ផ្តាច់​មុខ​នៃ​ក្លឹប Juventus ភ្លាម​នោះ​ក៏​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​របស់ EA បាន​មាន​ការ​ធ្លាក់​ចុះ​ពី ២,៧ ពាន់​លាន​ផោន​មក​សល់​ត្រឹម ២,១ ពាន់​លាន​ផោន ពោល​គឺ​ទំហំ​ខាត​បង់​មាន​ដល់​ទៅ ៦៦០ លាន​ផោន​ស្មើ​នឹង​ជាង​ ៨២៥ លាន​ដុល្លារ​អាមេរិក

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា