មក​ដឹង​មូលហេតុ​ Floyd ​បង្ហាញ​ខ្លួន​លើ​សង្វៀន​​​ក្នុង​ការ​ប្រកួត​របស់ Pacquiao

  • 2019-07-22 03:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather ​បាន​ឡើង​ឈរ​លើ​រេញ​ក្នុង​ការ​ប្រកួត Manny Pacquiao យក​ឈ្នះ Keith Thurman ក្នុង​ទីក្រុង Las Vegas កាល​ពី​ម្សិលមិញ ដើម្បី​ពង្រឹង​​​ក្ដី​សង្ឃឹម​​ស្វែង​រក​ការ​ប្រកួត​ម្ដង​ទៀត។

កីឡាករ​អាមេរិក​វ័យ​៤២​ឆ្នាំ បាន​​ចូលរួម​នៅ​​កីឡដ្ឋាន MGM Grand Garden Arena ដើម្បី​ពិភាក្សា​​​ពី​សក្ដានុពល​ការ​ប្រកួត​លើក​ទី​ពីរ​រវាង គេ​នឹង Pacquia។ អ្នក​ប្រដាល់​ហ្វីលីពីន​វ័យ​៤០​ឆ្នាំ​បាន​យក​ឈ្នះ​ពិន្ទុ​លើ Thurman ដណ្ដើម​បាន​ខ្សែ​ក្រវាត់ WBA Super Welterweight។

​ការ​បង្ហាញ​ខ្លួន​​របស់​ Mayweather ​ដែល​ចូល​និវត្តន៍​ពី​ពិភព​ប្រដាល់​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​អ្នក​ទស្សនា។ គេ​បាន​អង្គុយ​មើល​ការ​ប្រកួត​របស់​ Pacquiao យ៉ាង​ស្ងៀមស្ងាត់។ កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៥ Floyd ធ្លាប់​បាន​យក​ឈ្នះ Pacquiao ដោយ​ឯកច្ឆន្ទ ដែល​ការ​ប្រកួត​នេះ​នេះ​ឲ្យ​ឈ្មោះ​ថា "Fight Of The Century"៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ