កុំមើលតែសម្បកស្អាត ទៅទិញ iPhone មួយទឹក ត្រូវប្រយ័ត្នឆែកមើល ៣ ចំណុចនេះផង
- 2019-07-22 03:20:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំមើលតែសម្បកស្អាត ទៅទិញ iPhone មួយទឹក ត្រូវប្រយ័ត្នឆែកមើល ៣ ចំណុចនេះផង
ចន្លោះមិនឃើញ
ប្រភេទ iPhone មួយទឹកនិងថ្មីបើកពីប្រអប់ ជាទូទៅតម្លៃនៅលើទីផ្សារខុសគ្នាមិនក្រោម ២ សន្លឹកនោះទេ បែបនេះហើយទើបជំរុញឲ្យអតិថិជនមួយចំនួនងាករេទៅចាយលុយលើ iPhone មួយទឹក។
ក្រៅពីផ្នែករចនាបថខាងក្រៅដែលទាក់ទិននឹងរូបរាងនិងសំបក អតិថិជនក៏ទាមទារឲ្យមានការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពជាចម្បង ជៀសវាងទិញប៉ះរបស់មិនល្អឬអាចឈានដល់ម៉ាស៊ីនដែលជាប់ក្នុងបញ្ជីខ្មៅ។ Sabay ណែនាំចំណុចសំខាន់ ៣ ដែលអ្នកចង់ទិញ iPhone មួយទឹកមិនគួររំលងអាន៖
៣.ពិនិត្យឲ្យច្បាស់ថា iPhone នោះជាប់ក្នុងបញ្ជីខ្មៅឬអត់:
ន័យនេះសំដៅដល់ម៉ាស៊ីនដែលត្រូវម្ចាស់ដើមរាយការណ៍ថាជាម៉ាស៊ីនដែលបាត់ឬត្រូវចោរលួច នោះនៅពេលអ្នកយកទៅប្រើ ហើយធ្វើការបន្ទាន់សម័យ ក៏នឹងធ្វើឲ្យម៉ាស៊ីនលែងដំណើរការ មិនខុសពីកាន់ដុំថ្មក្នុងដៃឡើយ។ ចាំបាច់ត្រូវស្វែងរកលេខ IMEI (ក្នុង Settings > General > About) រួចវាយបញ្ចូលលើគេហទំព័រ StolenPhoneChecker.org ឬ IMEI24.com ដើម្បីលម្អិតត្រង់ចំណុចនេះ។
២.ពិនិត្យគុណភាពថ្ម:
អ្នកអាចពិនិត្យគុណភាពថ្មតាមរយៈមុខងារមានស្រាប់តាំងពីជំនាន់ iOS 11.3 ឬខ្ពស់ជាងនេះ ដោយចូលទៅក្នុង Settings > Battery > Battery Health ដោយវានឹងបញ្ជាក់ភាគរយនៃអាយុកាលថ្មដែលអាចប្រើប្រាស់ក្នុងរយៈពេលយូរទៀត ឬទាមទារឲ្យផ្លាស់ប្តូរថ្មីជាបន្ទាន់។
១.ពិនិត្យគ្រប់រន្ធនិងប៊ូតុង:
មិនត្រឹមតែមើលសំបកក្រៅ ទៀតសោតទាំងប៊ូតុងសំឡេង Power រន្ធដោតកាស រន្ធសាកថ្ម គ្រប់ផ្នែកទាំងអស់ត្រូវសាកល្បងតេស្តឲ្យបានដិតដល់ថាវាដំណើរការទៅរលូន ឬឆ្លងមិនប្រក្រតីត្រង់ណាឬអត់។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
Apple បង្កើតក្រុមពិសេសមួយ ក្រោយធ្លាយដំណឹងពី iPhone ចេញឆ្នាំ ២០១៣
ទូរសព្ទ OPPO F11 Pro មានជម្រើសមេម៉ូរីធំមួយដែលអ្នកគួររើសយក