ទីបំផុត Avatar បាត់បង់តំណែងកំពូល ក្រោយកាន់កាប់ជិត ១០ ឆ្នាំ

  • 2019-07-22 03:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ទៅ​ខ្សែ​ភាពយន្ត​ Avengers: Endgame អាច​ដណ្ដើម​តំណែង​កំពូល​ពី​ភាពយន្ត​ Avatar បាន ក្លាយ​ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

លោក Kevin Feige ប្រធាន​ផលិតកម្ម​ Marvel បាន​ប្រកាស​ពី​សមិទ្ធផល​នេះ នៅ​លើ​ឆាក​កម្មវិធី Comic-Con ដែល​ប្រព្រឹត្ត​ទៅ​កាល​ចុង​សប្ដាហ៍។ គិត​ត្រឹម​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ខ្សែ​ភាពយន្ត​ Endgame មាន​ចំណូល​សរុប ២ ៧៩០ លាន​ដុល្លារ។

ខ្សែ​ភាពយន្ត Avatar ដែល​ចេញ​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០០៩ កាន់​កាប់​តំណែង​កំពូល​បាន​ជិត​មួយ​ទសវត្ស ជា​មួយ​ចំណូល​សរុប​ ២ ៧៨៧ លាន​ដុល្លារ និង​បាន​ដណ្ដើម​តំណែង​កំពូល​ពី​ភាពយន្ត​ Titanic ក្រោយ​ចាក់​បញ្ចាំង​នៅ​រោងកុន​បាន​ត្រឹម ៤១ ថ្ងៃ។ Avenger: Endgame ត្រូវ​ចំណាយ​ពេល​ប្រហែល ៤ ខែ ទើប​អាច​​យក​ឈ្នះ Avatar បាន។

ខាង​ក្រោម​នេះ​ជា​កំណត់​ត្រា​ផ្សេងៗ​ទៀត​ដែល Avengers: Endgame អាច​ទទួល​បាន ៖

  • រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​ថ្ងៃ​បើក​ឆាក​​ប្រចាំ​អាមេរិក​ខាង​ជើង ៖ ១៥៧ លានដុល្លារ
  • រកចំណូល​បាន​ច្រើន​ជាង​គេ​នៅ​ចុង​សប្ដាហ៍​ដំបូង​ប្រចាំ​អាមេរិក​ខាង​ជើង​​​ ៖ ៣៥៧ លាន​ដុល្លារ
  • រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​ចុង​សប្ដាហ៍​ដំបូង​​ទូទាំង​សកលលោក ៖ ១ ២២៣ លាន​ដុល្លារ
  • រឿង​ហូលីវូដ​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​ចិន ៖ ៦២៩ លានដុល្លារ
  • រកចំណូលបានច្រើនជាងគេលេខ ២ ប្រចាំ​អាមេរិក​ខាង​ជើង ៖ ៨២៤ លានដុល្លារ
  • រក​បាន ១ ពាន់​លាន​ដុល្លារ​លឿន​ជាង​គេ ៖ ៥ ថ្ងៃ
  • រក​បាន ២ ពាន់​លាន​ដុល្លារ​លឿន​ជាង​គេ ៖ ១១ ថ្ងៃ​​​

ចុចអាន ៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង