អ្នក​​ផលិត​រឿង Avatar អបអរ​ដល់​ Avengers: Endgame ដោយ​ប្រើ​ភាសា​មនុស្ស​ភព​ផ្សេង

  • 2019-07-23 06:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ Avengers: Endgame យក​ឈ្នះ​ខ្សែ​ភាពយន្ត Avatar ​ក្លាយ​ជា​ខ្សែ​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​លោក ដែល​គិត​​ត្រឹម​ពេល​នេះ​​គឺ​រក​ចំណូល​បាន​ ២ ៧៩០ លាន​ដុល្លារ។

​លោក​ James Cameron អ្នក​ដឹក​នាំ អ្នក​ផលិត និង​ជា​អ្នក​និពន្ធ​ភាពយន្ត Avatar បាន​ឆ្លៀត​ពេល​ពី​ការ​ផលិត​ភាពយន្ត Terminator: Dark Fate ដើម្បី​ផ្ញើ​សារ​អបអរ​សាទរ​ដល់​ Avengers: Endgame តាម​រយៈ​គណនី Twitter ផ្លូវ​ការ​របស់ Avatar។

​លោក​បាន​​សរសេរ​ថា ៖ "Oel ngati kameie, I see you Marvel – congratulations to Avengers: Endgame on becoming the new box office king”។ ឃ្លា​ដំបូង​នៃ​សារ​ត្រូវ​បាន​គ្រប់​គ្នា​ដឹង​ថា​ជា​ភាសា​នៃ​ជន​ជាតិ Na'vi ដែល​ជា​​មនុស្ស​ភព​ផ្សេង​ដ៏​សំខាន់​មួយ​ក្រុម​ក្នុង​ខ្សែ​ភាពយន្ត Avatar។

ទោះ​យ៉ាងណា​កំណត់​ត្រា​នេះ អាច​នឹង​មិន​កាន់​កាប់​បាន​យូរ​នោះ​ទេ ដោយ​សារ​លោក James កំពុង​រវល់​ផលិត​ Avatar វគ្គ​ថ្មី​ចំនួន ៤ វគ្គ​ទៀត។ ប៉ុន្តែ​ត្រូវ​រង់​ចាំ​យូរ​បន្តិច​ទើប​បាន​ទស្សនា​វគ្គ​ថ្មី ដែល​វគ្គ ២ ​រំពឹង​ថា​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ១៧ ខែ​ធ្នូ ឆ្នាំ ២០២១៕​​

ចុចអាន ៖

ប្រភព៖ Comingsoon   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម