​Samsung ប្រកាស​បើក​ការ​ប្រកួត​រើស​ជើង​ខ្លាំង​ខាង​រចនា​ម៉ូដ​ស្មាតហ្វូន

  • 2019-07-23 11:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Samsung Mobile Design Competition 2019 ​ជា​កម្មវិធី​ប្រកួត​ប្រជែង​ស្នាដៃ​រចនា​ម៉ូដ​ស្មាតហ្វូន​​ប្រចាំ​ឆ្នាំ ​ដែល​បង្កើត​ឡើង​ក្រុមហ៊ុន​Samsung ​ជា​​​លក្ខណៈ​សាកល​ទូទាំង​ពិភពលោក​ ​ដើម្បី​ចម្រាញ់​រក​អ្នក​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​។

​អត្ថប្រយោជន៍​ទទួល​បាន​៖

  • ​អ្នក​ឈ្នះ​ការ​ប្រកួត​នឹង​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​សរុប ៤០ ០០០ ​ដុល្លារ
  • ​អ្នក​ឈ្នះ​ នៅ​តាម​ប្រភេទ​វិញ្ញាសារ​និមួយៗ នឹងទ​ទួល​បាន​ទឹក​ប្រាក់​រង្វាន់ ១០ ០០០ ដុល្លារ
  • ​អ្នក​រង​ជើង​ឯក ​នឹង​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់ ៥ ០០០ ដុល្លារ​
  • ​អ្នក​លេខ ៣ ​​នឹង​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់ ​៣ ០០០ ដុល្លារ
  • ​អ្នក​លេខ ៤ និង​លេខ ៥ ​នឹង​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់ ១ ០០០ ​ដុល្លារ​ នៅ​តាម​ប្រភេទ​វិញ្ញាសារ​និមួយៗ​ ​​

​លក្ខខណ្ឌ​ផ្សេងៗ​ ​ដែល​អាច​ចូល​​រួម​បាន​៖

  • ​ចូល​រួម​បាន​ទាំង​អស់​គ្នា​(មិន​គិត​ថ្លៃ) ​សម្រាប់​អ្នក​ Designer ​ឬ​ក្រុម​អ្នក​ជំនាញ​ផ្នែក​នេះ​ -​ ត្រូវ​មាន​អាយុ​លើស​ពី ១៨ ​ឆ្នាំ (ជា​សិស្ស ​ឬ​និស្សិត ​ឬ​អ្នក​ជំនាញ​ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​)
  • ​ត្រូវ​តែ​មាន​ពេល​ទំនេរ​អំឡុង​ថ្ងៃ​ទី ២៤ ដល់ ២៦ ​ខែ​សីហា ​ឆ្នាំ២០១៩ ​ដើម្បី​ចូល​រួម​ធ្វើ​បទបង្ហាញ​គំរូ​ Concept idea ​របស់​ខ្លួន​នៅ​ទីក្រុង​ឡុងដ៏​ ​ប្រទេស​អង់គ្លេស
  • ​បេក្ខជន​ណា​ដែល​ជាប់​ដល់ Top 3 ​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ចូល​រួម​ក្នុង​កម្មវិធី Samsung Developer Conference ​នៅ​រដ្ឋ​ San Jose ​សហរដ្ឋ​អាមេរិក​ អំឡុង​ថ្ងៃ​ទី ២៨ ​ដល់ ៣១ ខែ​តុលា​ឆ្នាំ ២០១៩ ​និង​ទទួល​បាន​រង្វាន់​កត្តិយស ​ក៏​ដូច​ជា​ទទួល​បាន​ជយលាភី​ផងដែរ។

=> ព័ត៌មានលម្អិត សូមចុចនៅទីនេះ ​Samsung Mobile Design Competition 2019

អត្ថបទ៖ រក្សា

អត្ថបទថ្មី