មកពីថៃវិញ ចាដេត ត្រៀមអង្រួនឆាកថ្មីជាមួយ DJ សិចស៊ី AviDa និងតារាច្រើនទៀត
- 2019-07-25 07:57:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកពីថៃវិញ ចាដេត ត្រៀមអង្រួនឆាកថ្មីជាមួយ DJ សិចស៊ី AviDa និងតារាច្រើនទៀត
ចន្លោះមិនឃើញ
ត្រឡប់មកហ្វឹកហាត់នៅផលិតកម្មភាពយន្ត GMM ដ៏ធំប្រចាំប្រទេសថៃ មិនទាន់បានប៉ុន្មានផង ចាដេត ត្រៀមចាប់ដៃ DJ សិចស៊ី AviDa មកអង្រួនបេះដូងអ្នកគាំទ្រនាចុងសប្ដាហ៍នេះ។
ពួកគេទាំងពីរបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើឲ្យការប្រគំតន្ត្រី Boostrong Music on Fire កក្រើក និងកាន់តែអស្ចារ្យថែមមួយកម្រិតទៀត។ លើសពីនេះទៀត DJ ស្រស់សោភា និងសិចស៊ី AviDa នឹងចាប់ដៃជាមួយ រុន រីយ៉ា បង្កើតនូវទស្សនីយភាពនិងភាពសប្បាយរីករាយជូនដល់អ្នកចូលរួមផងដែរ។
ក្រៅពីនោះ តារាកិត្តិយស និងក្រុមរាំប្រុសស្រីជាច្រើនផ្សេងទៀតក៏នឹងមានវត្តមាននៅការប្រគំតន្រ្តី នេះដូចគ្នា។ ដូច្នេះ! កុំភ្លេចចូលរួមដោយសេរីនៅស្ថានីយទូរទស្សន៍ PNN ឬតាមដានទស្សនាតាមរយៈកញ្ចក់ទស្សន៍នៃការប្រគំតន្រ្តី Boostrong នៅថ្ងៃសៅរ៍ ទី ២៧ ខែកក្កដា ២០១៩ ខាងមុខនេះ ចាប់ពីម៉ោង ៤:៣០ នាទីល្ងាចតទៅ៕