ប្រធានសហព័ន្ធប៉េតង់ពិភពលោក៖ កម្ពុជាមានកន្លែងវប្បធម៌ច្រើនដែលត្រូវឲ្យបរទេសស្គាល់
- 2019-07-25 07:27:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធប៉េតង់ពិភពលោក៖ កម្ពុជាមានកន្លែងវប្បធម៌ច្រើនដែលត្រូវឲ្យបរទេសស្គាល់
ចន្លោះមិនឃើញ
លោក Claude Azema ប្រធានសហព័ន្ធប៊ូល និងប៉េតង់ពិភពលោក ថាមូលហេតុសម្រេចយកកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប៉េតង់ពិភពលោក យុវជន និងនារី លើកទី១៧ នេះគឺដោយសារមានកន្លែងវប្បធម៌ច្រើន និងកម្ពុជាជាជើងខ្លាំងផ្នែកកីឡាមួយនេះផងដែរ។
ប្រធានសហព័ន្ធពិភពលោកខាងលើនេះបានឲ្យដឹងម្សិលមិញនេះថា តាមពិតទៅមានប្រទេស៥-៦ ផ្សេងទៀតដែលចង់រៀបចំការប្រកួតព្រឹត្តិការណ៍ប៉េតង់ពិភពលោក យុវជន និងនារី លើកទី១៧ ប៉ុន្តែជាចុងក្រោយគឺសម្រេចបានមកលើកម្ពុជា។ កត្តាដែលនាំឲ្យកម្ពុជាបានឱកាសរៀបចំកម្មវិធីនេះឡើយ ក៏ព្រោះតែកម្ពុជាជាប្រទេសខ្លាំងលើកីឡាប៊ូលនេះ ទាំងស្ត្រី និងបុរស មិនត្រឹមតែប៉ុណ្ណេះទេ កម្ពុជាមានកន្លែងវប្បធម៌បុរាណៗជាច្រើនដែលពិភពលោកត្រូវស្គាល់ ហើយទីតាំងប្រកួតក៏សមប្រកបអាចធ្វើជាម្ចាស់ផ្ទះបានទៀតផង។
ចំណែកឯកឧត្ដម ស សុខា ប្រធានសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា លើកឡើងដែរថា កម្ពុជាបានរៀបចំរួចរាល់ហើយ សម្រាប់ត្រៀមការប្រកួតនេះឡើង ទាំងទីតាំងប្រកួត កន្លែងស្នាក់នៅ និងកិច្ចមួយចំនួនទៀត។ ការទទួលធ្វើជាម្ចាស់ផ្ទះលើកនេះ ជាការបង្ហាញមួយថាកម្ពុជាគឺអាចរៀបចំការប្រកួតកម្រិតពិភពលោកបាន និងជាការធ្វើយកបទពិសោធបណ្ដើរៗមុនពេលឈានមកដល់ស៊ីហ្គេម ២០២៣ ខាងមុខ។ ទន្ទឹមនិងនេះដែរ ការរៀបចំការប្រកួតនេះជាឱកាសដែលធ្វើឲ្យពិភពលោកបានស្គាល់កម្ពុជាបន្ថែមទៀត ព្រោះកីឡាករ កីឡាការិនីដែលមកចូលរួមប្រហែលជា ៥០-៦០ ប្រទេសឯណោះ ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់គេ នឹងចុះផ្សាយពីការប្រកួតមួយនេះ។
រំលឹកដែរថា កម្ពុជាទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពិភពលោក យុវជន និងនារី លើកទី១៧។ កម្មវិធីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅពហុកីឡដ្ឋានជាតិ៕
Spurs បើកការចរចាចង់ទិញ Dybala ក្នុងតម្លៃកំណត់ត្រាក្លឹបដែលមិនធ្លាប់ចំណាយពីមុន
ឡៅ ចិត្រា សង្ឃឹម ៧០% អាចសងសឹក ហ្វុនហួង ឲ្យ ផល សោភ័ណ្ឌ និង ឃីម ឌីម៉ា
គ្រូបង្វឹកក្រោន ចង់បង្អាក់ដំណើរល្អពេករបស់ ស្វាយរៀងសប្ដាហ៍នេះ