"យើង​ខ្វះ​គ្រប់​យ៉ាង" Zidane ថ្លែង​ទាំង​ឈឺ​ចិត្ត​ក្រោយ​ចាញ់ Atletico Madrid ៧-៣

  • 2019-07-27 09:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zinedine Zidane ឈឺ​ចិត្ត​ខ្លាំង​ប៉ុន្តែ "ជឿថា" ពួកគេ​អាច​នឹង​លេង​បាន​យ៉ាង​ល្អ​​ខ្លាំង ក្រោយ​ចាញ់​ក្រុម​នៅ​ទីក្រុង​មាឌ្រីដ​រួម​គ្នា​យ៉ាង​ធ្ងន់ធ្ងរ ៧-៣ នៅ​កីឡដ្ឋាន​ MetLife Stadium ទឹកដី​សហរដ្ឋអាមេរិក​​ជា​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវកាល។

Real Madrid បាន​របូត​គ្រាប់​បាល់ ០-៥ ត្រឹម​តង់​ទី​១​ នៅ​ពេល​ដែល Diego Costa រក​បាន​៤​គ្រាប់​ពី​ការ​ប្រកួត។

ក្រោយ​ចប់​ការ​ប្រកួត Zidane បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា "អ្វី​ដែល​បាន​កើត​ឡើង គឺ​ដោយសារ​យើង​លេង​អន់​បំផុត។ ការ​ប្រកួត​កម្រិត​ខ្ពស់ ប៉ុន្តែ​យើង​លេង​អន់​បំផុត"។

Zidane យល់​ថា​ក្រុម​របស់​លោក​ដល់​ពេល​ដែល​ត្រូវ​សម្រាក​ខ្លះ​ហើយ។ “លេង​ត្រឹម​៨​នាទី​ យើង​របូត​២​គ្រាប់។ យើង​នៅ​តែ​មិន​ធ្វើ​អ្វី​ដើម្បី​កែប្រែ​ស្ថានការណ៍។ តង់​ដំបូង​ពិតជា​ពិបាក​ខ្លាំង។ យើង​មិន​ដែល​លេង​របៀប​នេះ​ទេ។ យើង​ខ្វះ​អ្វី​គ្រប់​យ៉ាង ជា​ពិសេស​កម្លាំង"។

"ពួកគេ​ស៊ុត​បញ្ចូល​ទី​៧​គ្រាប់​ វា​មិន​អាច​ទេ។ កីឡាករ​យើង​ក៏​ខូចចិត្ត​ដែរ។ គឺ​មិន​មាន​អ្វី​ត្រូវ​និយាយ​ទៀត​ទេ។ យើង​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត។ គ្មាន​អ្វី​ត្រូវ​សង្ស័យ ខ្ញុំ​ជឿ​ថា​ពេល​ចាប់ផ្តើម​រដូវ​កាល​យើង​នឹង​លេង​បាន​យ៉ាង​ល្អ"។

វា​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយបារម្ភ​ឡើយ តែ​វា​ឈឺ​ខ្លាំង។ នៅ​ពេល​ដែល​​ចាញ់...យើង​មិន​ចង់​លេង​ឲ្យ​ចាញ់​ទេ។ ប៉ុន្តែ​វា​បាន​ចាញ់​រួច​ទៅ​ហើយ យើង​ក៏​មិន​អាច​​ត្រលប់​ក្រោយ​បាន​ដែរ។ យើង​ត្រូវ​គិត​ពី​អ្វី​ដែល​យើង​បាន​ធ្វើ"។

Madrid នឹង​លេង​ទល់ Tottenham នៅ​ចុង​ខែ​នេះ បន្ទាប់​មក​ត្រូវ​ជួប​ជាមួយ Red Bull Salzburg នៅ​ថ្ងៃ​ទី​៧ សីហា មុន​ចាប់​ផ្តើម​រដូវ​កាល​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា៕

អាន៖ ប្រាក់ចំណូល Real Madrid កើន​ឡើង​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​១៨​ឆ្នាំ

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត