អ្នក​លេង​គុន​ថៃ​ អាវតាន​ បន្ត​ឈ្នះ​កីឡាករ​ជួរ​មុខ​​កម្ពុជា​ ធឿន​ ធារ៉ា​ ម្នាក់​ទៀត​ហើយ​

  • 2019-07-27 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ថៃ​ទម្ងន់​ធ្ងន់​ អាវតាន​ មក​លើក​ទី១​ ឈ្នះ​ រឿង​ សោភ័ណ្ឌ​ ឥលូវ​ម្សិលមិញ​នេះ​បន្ត​បំបាក់​កីឡាករ​ជួរ​មុខ​របស់​កម្ពុជា​ ធឿន ធារ៉ា មួយ​រូប​ទៀត​ហើយ​នា​ជំនួប​មិត្តភាព​អន្តរជាតិ​របស់​សង្វៀន​ TV5​ ព្រែកកំពិស។​

ធឿន ធារ៉ា

កីឡាករ​ អាវតាន​ របស់​ថៃ​រូប​នេះ​ពិត​ជា​រឹងមាំ​ និង​ពោរពេញ​ដោយ​បច្ចេកទេស​មែនៗ​ មិន​ទាំង​ដល់​៥ទឹក​ផង​ ជើង​ខ្លាំង​ឆ្លងដែន​ម្នាក់​នេះ​វ៉ៃ​ ធឿន​ ធារ៉ា​ ឡើង​អន់ចង់​ ហើយ​ឈ្នះ​ពិន្ទុ​ដាច់​ទៅ​ហើយ​នា​ជំនួប​លើក​ទី១​របស់​ពួកគេ​ម្សិលមិញ​នេះ។​

អ្នក​លេង​កែង​របស់​កម្ពុជា​ ធឿន​ ធារ៉ា​ ធ្វើ​បាន​ល្អ​នៅ​ទឹក​ទី១​ និង​ដើម​ទឹក​ទី២​ ប៉ុណ្ណោះ​ ដោយ​ចេញ​បាន​អាវុធ​ច្រើន​ និង​ធ្ងន់​ ប៉ុន្តែ​ចូល​ដល់​ទឹក​បន្តបន្ទាប់​ហាក់​ធ្វើ​មិន​បាន​ល្អ​ឡើយ​ទៅ​លើ​កីឡាករ​ថៃ។​ អ្នក​លេង​គុន​ថៃ​រូប​នេះ​ គឺ​ចេញ​ស្នៀត​ច្បាស់​ ធ្ងន់​ និង​លឿន​ ចេញ​ម្ដងៗ​លក្ខណៈ​ជា​ឈុត​តែ​ម្ដង​ មាន​វ៉ៃ​ដៃ​ រួម​ទាំង​ទាត់។​

ធឿន ធារ៉ា​

កូន​សិស្ស​របស់​លោក​ អេ​ ភូថង​ ខាង​លើ​ព្យាយាម​ឆ្មក់​បុក​កែង​ ទាត់​ និង​បត់​កែង​ទៅ​លើ​ អាវតាន​ ផង​ដែរ​ ប៉ុន្តែ​កីឡាករ​ថៃ​ហាក់​ចាប់​ស្នៀត​បាន​ និង​គេច​បាន​ល្អ​ ថែម​សង់​កណ្ដាប់​វិញ​ភ្លាម​ៗ​តែ​ម្ដង​ ពោល​ ធារ៉ា​ ចូល​មិន​ចុះ​តែ​ម្ដង​ ជា​ហេតុ​ធ្វើ​ឲ្យ​លេង​គុន​ខ្មែរ​រូប​នេះអស់​តម្រិះ​និង​វ៉ៃ​ហើយ។​

កីឡាករថៃ អាវតាន

រំលឹក​ដែរ​ថា​ អាវតាន​ របស់​ថៃ​ម្នាក់​នេះ​មក​កម្ពុជា​២ដង​ហើយ​ លើក​ទី១​ ឈ្នះ​ពិន្ទុ​ រឿង​ សោភ័ណ្ឌ​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ និង​លើក​ទី២​ ម្សិលមិញ​នេះ​ឈ្នះ​ពិន្ទុ​កីឡាករ​ ធឿន​ ធារ៉ា​ នា​ជំនួប​អប​គូ​ជម្រុះ​ដណ្ដើម​ពាន​រង្វាន់​ TV5​ ទម្ងន់​៦០​គីឡូក្រាម៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី