Apple នឹង​បង្កើត​ក្រុម​ពិសេស​មួយ បញ្ចៀស​ការ​បែកធ្លាយ​ព័ត៌មាន iPhone 2020

  • 2019-07-29 01:20:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន​រមែង​ធ្វើ​ការ​ចម្លង​រចនាបថ​របស់ Apple ​នឹង​ច្នៃ​បង្កើត​លើ​ស្មាតហ្វូន​របស់​ខ្លួន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ឥត​ឈប់ឈរ។ សម្រាប់​ក្រុមហ៊ុន​យក្ស​អាមេរិក​ត្រូវ​បាន​គេ​ដឹង​ថា​មិន​អាច​ទប់ស្កាត់​បញ្ហា​មួយ​នេះ តាំង​ពី​អំឡុង​ចេញ​ផ្សាយ iPhone 5c នៅ​ឆ្នាំ ២០១៣ មក​ម្ល៉េះ។

យ៉ាងណាមិញ​យោង​តាម​របាយការណ៍​ពី The Information Media ​បាន​ចុះ​ផ្សាយ​ថា Apple នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដែល​ខ្លួន​កំពុង​ប្រឈម ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​ព័ត៌មាន​ពី iPhone ជំនាន់​ក្រោយ ពោល​គឺ​នឹង​ទប់ស្កាត់​ឲ្យ​បាន​សម្រាប់​ស្មាតហ្វូន​សេរ៊ី​ឆ្នាំ ២០២០ របស់​ខ្លួន។

មុន​ការ​ចេញ​ផ្សាយ iPhone 12 ក្រុមហ៊ុន​នឹង​បង្កើត​នូវ​ក្រុម​ត្រួតពិនិត្យ​ពិសេស​មួយ​ឲ្យ​ឈ្មោះ​ថា 'New Product Security Team' ឬ​ហៅ​កាត់ NPS ​ដែល​ទទួល​បន្ទុក​លើ​ការ​តាមដាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែល​ជា​ដៃ​គូ​របស់ Apple ​និង​បញ្ចៀស​ការ​បែកធ្លាយ​ព័ត៌មាន​ទៅ​កាន់​ភាគី​ទី​បី។ នៅ​ឆ្នាំ ២០១៤ ការ​បែកធ្លាយ​ព័ត៌មាន​សម្ងាត់ បាន​កើត​មាន​ ៣៨៧ ករណី និង​ចុះ​មក​ត្រឹម ៥៧ ករណី​នៅ​ឆ្នាំ ២០១៥ ហើយ ៤ ករណី​នៅ​ឆ្នាំ ២០១៦។

បញ្ជាក់​ថា​សម្រាប់​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​សហការ​របស់ Apple ក៏​នឹង​ទទួល​បន្ទុក​លើ​បញ្ហា​នេះ​ផង​ដែរ ដោយ​តាម​ប្រភព​ខាង​លើ​ក៏​សង្កត់​ធ្ងន់​ថា​ប្រសិន​ណា​ភាគី​ណា​មួយ​ធ្វើ​ឲ្យ​ធ្លាយ​ព័ត៌មាន​សម្ងាត់​ចេញ​ទៅ​ខាង​ក្រៅ ​នោះ​នឹង​ត្រូវ​សង​ការ​ខូចខាត​ទឹកប្រាក់​ប្រមាណ ២៥ លាន​ដុល្លារ ជាមួយ​ការ​ចំណាយ​ពាក់ព័ន្ធ​ការ​ស៊ើបអង្កេត​ទាំង​អស់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម