យកទូរសព្ទ RAM ទំហំ 6GB ប្រកួតនឹង iPhone XS Max លទ្ធផលហួសស្មាន (វីដេអូ)

  • 2019-07-29 01:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ការ​សំណូមពរ​ច្រើន​ពី​អ្នក​គាំទ្រ គណនី​​ប្រៀប​ធៀប​ល្បឿន​ដំណើរ​ការ​ស្មាតហ្វូន PhoneBuff បាន​ផលិត​វីដេអូ​ថ្មី​ឡើង ដោយ​ប្រៀប​ធៀប​ Redmi K20 Pro (មាន​តម្លៃ​ប្រមាណ ៣៦០ ដុល្លារ​នៅ​បរទេស) ជា​មួយ​ iPhone XS Max ដែល​មាន​តម្លៃ​ខ្ទង់ ១ ពាន់​ដុល្លារ។

មុន​ទស្សនា​វីដេអូ​ប្រកួត​គួរ​ដឹង​ថា​ Redmi K20 Pro មាន​ប្រើ​បន្ទះ​ឈីប Snapdragon 855, RAM ទំហំ ៦ GB និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9.0 Pie។ ចំណែក iPhone XS Max ប្រើ​បន្ទះ​ឈីប A12 Bionic, RAM ទំហំ ៤ GB និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 12.4។

ការ​ប្រៀប​ធៀប​មាន​ចែក​ចេញ​ជា​ពីរ​ដំណាក់​កាល​ ដោយ​ដំបូង​គឺ​ការ​តេស្ត​ល្បឿន​នៃ​ការ​បើក​កម្មវិធី​ឡើង និង​ទី​ពីរ​តេស្ត​សមត្ថភាព​រក្សា​ទុក​កម្មវិធី​​ឲ្យ​បន្ត​ដំណើរ​ការ​ក្នុង RAM។ វីដេអូ​បាន​បង្ហាញ​ថា​នៅ​ជុំ​ទី​មួយ iPhone XS Max និង​ Redmi K20 Pro ប្រដេញ​គ្នា​ខ្លាំង​ពេល​ដំបូងៗ ប៉ុន្តែ​ក្រោយ​មក​ iPhone បាន​វ៉ា​​មុខ​​ជា​បន្ត​បន្ទាប់។

នៅ​ជុំ​ទី​ពីរ​វិញ​ គេ​រំពឹង​ថា K20 Pro អាច​រក្សា​ទុក​កម្មវិធី​ក្នុង RAM បាន​ច្រើន អាច​នឹង​យក​ឈ្នះ iPhone XS Max នៅ​ជុំ​នេះ។ ប៉ុន្តែ​ខុស​ស្រឡះ ព្រោះ​ថា​កម្មវិធី​ខ្លះ​ត្រូវ​បើក​ដំណើរ​ការ​ឡើង​វិញ ហេតុ​នេះ​ធ្វើ​ឲ្យ​ iPhone ឈ្នះ​ទាំង​ពីរ​ជុំ​តែ​ម្ដង៕

ទស្សនា​វីដេអូ​លម្អិត​ខាង​ក្រោម ៖​

ចុចអាន៖

អត្ថបទ៖ សុខហេង