Zidane ទម្លាយ​មូលហេតុ​ដែល​ដក​ Bale ចេញ​ពី​ក្រុម​ពេល​ប៉ះ Spurs នៅ​ម៉ូនិច​

  • 2019-07-31 01:07:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​​ដំណើរ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​របស់ Real Madrid ទៅ​កាន់​ទីក្រុង​ម៉ូនិច​ បន្ទាប់​ពី​បរាជ័យ​មិន​បាន​ផ្ទេរ​ទៅ​កាន់​ប្រទេស​ចិន។

ក្រោយ​ដក​ឈ្មោះ​នេះ​មាន​ការ​សង្ស័យ​ថា​ Bale អាច​នឹង​ផ្ទេរ​ចេញ​ ឬ​ក៏​អាច​មាន​ទំនាស់​ជាមួយ​លោក​ Zinedine Zidane ជា​ដើម​ ប៉ុន្តែ​ព័ត៌មាន​ទាំង​អស់​នេះ​ត្រូវ​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​ទាត់​ចោល​ភ្លាម​ៗ។​ Zidane បាន​បញ្ជាក់​ថា​មូលហេតុ​ដែល​ Bale អវត្តមាន​គឺ​ដោយ​សារ​តែ​របួស។​

បន្ទាប់​ពី​ចប់​ប្រកួត​ដែល​ Real ចាញ់​ Tottenham ១-០ បុរស​​វ័យ​៤៧​ឆ្នាំ​បាន​និយាយ​ថា៖​ “Bale មិន​មក​ជាមួយ​យើង​ព្រោះ​ បញ្ហា​របួស​។​ ខ្ញុំ​បាន​និយាយ​ជាមួយ​គ្រូពេទ្យ​ឲ្យ​គេ​សម្រាក​នៅ​ម៉ាឌ្រីដ​ និង​ហ្វឹកហាត់​នៅ​ទីនោះ។​ វា​ជា​ការ​សម្រេច​ចិត្ត​ដោយ​ឯកភាព​គ្នា​រ​វាង​កីឡាករ, គ្រូ​បង្វឹក​ និង​គ្រូពេទ្យ"៕ ​

ប្រភព៖ ESPN FC   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម