លើកដំបូងក្នុងប្រវត្តិសាស្ត្រ SONY លក់ស្មាតហ្វូនបានមិនដល់ ១ លានគ្រឿងក្នុងពេល ៣ខែ
- 2019-07-31 04:27:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកដំបូងក្នុងប្រវត្តិសាស្ត្រ SONY លក់ស្មាតហ្វូនបានមិនដល់ ១ លានគ្រឿងក្នុងពេល ៣ខែ
ចន្លោះមិនឃើញ
SONY ធ្លាប់បានព្យាករណ៍ថាអាចលក់ស្មាតហ្វូនបាន ៥ លានគ្រឿង ចន្លោះពីថ្ងៃ១ មេសា ២០១៩ ដល់ថ្ងៃ ៣១ មីនា ២០២០។ ប៉ុន្តែពេលនេះក្រុមហ៊ុនបានកែសម្រួលការព្យាករណ៍ ដោយទម្លាក់មកនៅត្រឹម ៤ លានគ្រឿងវិញ ក្រោយពីជួបប្រទះនឹងត្រីមាសដែលមានលទ្ធផលអាក្រក់បំផុត។
នៅត្រីមាសទីពីរប្រចាំឆ្នាំ ២០១៩ នេះ SONY អាចលក់ស្មាតហ្វូនបានត្រឹម ៩០០ ០០០ គ្រឿងប៉ុណ្ណោះ។ តួលេខនេះជាកំណត់ត្រាអាក្រក់បំផុតមួយរបស់ក្រុមហ៊ុន ដោយសារវាជាលើកដំបូងហើយ ដែលក្នុងរយៈពេល ៣ ខែ SONY លក់ស្មាតហ្វូនបានមិនដល់ ១ លានគ្រឿង។
នៅឆ្នាំ ២០១៩ នេះ SONY មិនបានបញ្ចេញស្មាតហ្វូនថ្មីច្រើនប៉ុន្មានឡើយ ដោយផ្អែកតែលើការលក់ Xperia 10 និង Xperia 10 Plus នៅពេលពីរខែដំបូងនៃត្រីមាស ហើយចាប់ពីដើមខែមិថុនាម៉ាកជប៉ុននេះបានចេញលក់ Xperia 1 នៅលើទីផ្សារអន្តរជាតិជាច្រើន។
ចំពោះម៉ូដែល Xperia 1 ក្រុមហ៊ុនតែងតែបញ្ជាក់ថាបានអស់ពីស្តុកជាញឹកញាប់នៅទីផ្សារមួយចំនួន ដែលមានន័យថាមានតម្រូវការខ្ពស់។ ប៉ុន្តែតាមតួលេខលក់ដែលក្រុមហ៊ុនបានផ្ដល់ មានន័យថាការផ្គត់ផ្គង់គឺមានចំនួនកំណត់៕
ចុចអាន៖