រថយន្ត Ford Model T ទិញ ៧០ ឆ្នាំមុនថ្លៃមិនដល់ ៥០ ដុល្លារ នៅជិះបានទល់សព្វថ្ងៃ
- 2019-07-31 05:59:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត Ford Model T ទិញ ៧០ ឆ្នាំមុនថ្លៃមិនដល់ ៥០ ដុល្លារ នៅជិះបានទល់សព្វថ្ងៃ
ចន្លោះមិនឃើញ
បុរសចំណាស់វ័យ ៨៧ ឆ្នាំរស់នៅខេត្ត Nova Scotia ប្រទេសកាណាដាបានបន្តប្រើប្រាស់រថយន្ត Ford Model T របស់ខ្លួនអស់រយៈពេលជាង ៧ ទសវត្សរ៍មកហើយ។ សារព័ត៌មាន CBC News បានចុះទៅសម្ភាសន៍ដោយផ្ទាល់ជាមួយនឹងលោក Randall Pitman ដែលបានចាយលុយមិនដល់ ៥០ ដុល្លារទិញរថយន្តមួយនេះក្នុងឆ្នាំ ១៩២៧។
ស្ថិតនៅវ័យ ១៧ ឆ្នាំ លោកបម្រើការនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដែលទទួលបានប្រាក់ឈ្នួល ១០ សេនក្នុងមួយម៉ោង រហូតខិតខំសន្សំប្រាក់បាន ៥០ ដុល្លារ លោកក៏បានស្កាត់ទៅទីតាំងដេញថ្លៃរថយន្តនៅក្បែរនោះ បន្ទាប់ពីដឹងថារថយន្ត Model T ត្រូវបានគេដាក់លក់។
លោក Pitmanមានប្រសាសន៍ថា៖ "គ្រានោះខ្ញុំដាក់តម្លៃ ៤៥ ដុល្លារ ហើយអ្នកដេញថ្លៃនៅបន្តសួរថា ៤៥ តើមាននរណាហ៊ានឲ្យ ៥០ ឬអត់ ហើយខ្ញុំស្រែកទាំងល្ងង់ខ្លៅថា ៤៧ ៥០ ហើយក៏គាត់សម្រេចលក់រថយន្តនោះឲ្យតែម្តងទៅ"។
បញ្ជាក់ថាជាញឹកញាប់លោកនៅតែបន្តបើកបររថយន្ត Model T របស់ខ្លួន ហើយកាលពីដើមខែកក្កដានេះ លោកបានយកទៅចូលរួមនៅកម្មវិធីតាំងបង្ហាញរថយន្តមួយថែមទៀតផង។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ក្រុមហ៊ុនរថយន្តធំជាងគេរបស់ចិន គ្រោងបើករោងចក្រផលិតនៅវៀតណាម
លើកដំបូងក្នុងប្រវត្តិសាស្ត្រ SONY លក់ស្មាតហ្វូនបានមិនដល់ ១ លានគ្រឿងក្នុងពេល ៣ខែ