កីឡាករ​ខ្មែរ-អាមេរិក​ Eric Pieroun Pen៖​ ខ្ញុំ​តៀម​រួច​ហើយ​ការ​ប្រកួត​ថ្ងៃ​ទី៣​ សីហា​ នេះ​

  • 2019-07-31 07:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​កម្រិត​ពិភពលោក​របស់​កម្ពុជា​ Eric Pieroun Pen​ ថា​រូប​គេ​បាន​ហ្វឹកហាត់​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ប្រកួត​ និង​ផ្សព្វផ្សាយ​ពី​ខ្មែរ​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​

រូបភាពលើហ្វេសបុក Eric Pieroun

ជើង​ខ្លាំង​របស់​កម្ពុជា​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ តាំង​តែ​ពី​ប្រកួត​ឈ្នះ​ខ្សែក្រវាត់​ WBA Asia ប៉ុន្មាន​ខែ​មុន​នៅ​ឯ​វៀតណាម​ រួច​មក​គឺ​នៅ​បន្ត​ហ្វឹកហាត់​ជា​ធម្មតា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ដើម្បី​បន្ត​ភាព​រឹងមាំ​ឲ្យ​នៅ​ដដែល។​ ចំពោះ​សមត្ថភាព​ដៃគូ​វិញ​ Eric Pieroun​ បញ្ជាក់​ថា​ ជា​កីឡាករ​ជនជាតិ​ឥណ្ឌូណេស៊ី​ ដែល​ខ្លាំង​ម្នាក់​ទៀត​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​មាន​បទ​ពិសោធ​ច្រើន​ថែម​ទៀត​ផង។​

រូបភាពលើហ្វេសបុក Eric Pieroun

«ខ្ញុំ​មាន​ដៃគូ​ហ្វឹកហាត់​ល្អ​ ទាំង​ការ​វ៉ៃ​សម​ និង​ហាត់​គឺ​បាន​ល្អ។​ ខ្ញុំ​ត្រៀម​ខ្លួន​ប្រកួត​រួច​ហើយ​ និង​ព្យាយាយ​រក​ចំណុច​ខ្សោយ​ដើម្បី​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់»​សម្ដី​ Eric Pieroun។​

អ្នក​ប្រដាល់​វ័យ​ ២៦​ឆ្នាំ​រូប​នេះ​ផ្ដាំផ្ញើ​មក​កាន់​អ្នក​គាំទ្រ​ទាំង​អស់​ថា​ អរគុណ​ចំពោះ​ការ​ស្រឡាញ់​គាំទ្រ​ នេះ​ហើយ​ជា​កត្តា​ជំរុញ​ខ្លួន​ឲ្យ​រឹតតែ​ខំប្រឹង​ឲ្យ​ខ្លាំង​បន្ថែម​ទៀត។​ រូប​គេ​នឹង​ខំប្រឹង​ប្រកួត​ឲ្យ​ឈ្នះ​ដើម្បី​បង្ហាញ​ថា​កម្ពុជា​មាន​កីឡាករ​ខ្លាំង​ប្រដាល់​សកល​ផង​ដែរ។​

រូបភាពលើហ្វេសបុក Eric Pieroun

រំលឹក​ដែរ​ថា​ កីឡាករ​ប្រដាល់​សកល​ខ្មែរ​-អាមេរិក​ Eric Pieroun Pen​ នឹង​ឡើង​ប្រកួត​ជា​លើក​ទី៤​របស់​គេ​នៅ​ថ្ងៃ​ទី៣​ ខែ​សីហា​ ឆ្នាំ​២០១៩​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ ជា​មួយ​អ្នក​លេង​កណ្ដាប់​ដៃ​មក​ពី ​ឥណ្ឌូណេស៊ី​ Devid Koswara។​ Eric Pieroun​ នឹង​ចាក់​ចេញ​ពី​ក្លឹប​របស់​ខ្លួន​ Saigon Sport Club​ ទៅ​ ប្រទេស​ហ្វីលីពីន​ នា​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី