សុខ​ រិទ្ធ៖​ ច្បាប់​ប្រដាល់​ថ្មី​នៅ​ថៃ​ កីឡាករ​ស៊ី​លុយ​គេ​ធ្វើ​ចាញ់​ គេ​រក​ឃើញ​ដឹង​តែ​គុក​ហើយ​

  • 2019-07-31 04:10:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ សុខ​ រិទ្ធ​ ថា​នៅ​ស្រុក​ថៃ​គេ​តឹងរ៉ឹង​ណាស់​រឿង​កីឡាករ​ឡើង​ប្រកួត​ បើ​ហ៊ាន​យក​លុយ​គេ​​ហើយ​ធ្វើ​ចាញ់ ​ពេល​ប្រកួត​ដឹង​តែ​ខូច​អាជីព​ខ្លួន​ឯង​ ហើយ​ជាប់​គុក​ទៀត​ផង។​

សុខ រិទ្ធ និង​ សុខ ធី

សុខ​ រិទ្ធ​ និយាយ​ក្នុង​ Video Live​ របស់​ផេក​ឯកជន​មួយ​កាល​ពី​យប់​មិញ​នេះ​ថា​ នៅ​ឯ​ប្រទេស​ថៃ​ គឺ​គេ​ធ្វើ​តឹងរ៉ឹង​ណាស់​ចំពោះ​កីឡាករ​ស៊ី​លុយ​គេ​ ឬ​អាច​និយាយ​ថា​យក​លុយ​គេ​ហើយ​ធ្វើ​ចាញ់​ពេល​ប្រកួត​ ច្បាប់​ថ្មី​របស់​គេ​ប្រសិន​បើ​មន្ត្រី​សហព័ន្ធ​រក​ឃើញ​គឺ​ចាប់​ដាក់​គុក​ហើយ។​

ជើង​ខ្លាំង​ទម្ងន់​ ៥១​គីឡូក្រាម​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ចំពោះ​ខ្លួន​ និង​កីឡាករ​ផ្សេងៗ​ទៀត​ដែល​កំពុង​ហាត់​នៅ​ក្លឹប​ប្រទេស​ថៃ គឺ​មិន​ដែល​មាន​ករណី​ខាង​លើ​នេះ​ទេ​ព្រោះ​ការ​ដែល​លក់​ខ្លួន​ លក់​ការ​ប្រកួត​បែប​នេះ​ដូច​ធ្វើ​ឲ្យ​ខូច​អាជីព​ ឬ​បញ្ចប់​អាជីព​ខ្លួន​ឯង។​

សុខ​ រិទ្ធ

សុខ​ រិទ្ធ​ ជា​អ្នក​ប្រដាល់​ដែល​ទៅ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ថៃ​ តាំង​ពី​តូច​ៗ​មក​ម្ល៉េះ​ បច្ចុប្បន្ន​នេះ​គេ​ក៏​ជា​សិស្ស​គុន​របស់​លោក​ សាន់​ សៅយ៉ាន់​ ក្នុង​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ។ ​ថ្ងៃ​អាទិត្យ​ ទី៤​ ខែ​សីហា​ ឆ្នាំ​២០១៩​ អ្នក​ប្រដាល់​រូប​នេះ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​ PNN៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី