ស្រី​ស្អាត ទេព កញ្ញា ដឹកដៃ​ ពៅ ពិសិដ្ឋ​ ឡើងវិឡាថ្មី ក្នុងរឿងខ្លីមួយត្រៀមចេញឆាប់ៗ

  • 2019-09-05 05:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វ័យ​ក្មេង​ ទេព កញ្ញា បានចាប់ដៃគូរជាមួយលោក ពៅ ពិសិទ្ធម្ដងទៀតហើយ​នៅ​ក្នុង​រឿង​ខ្លីមួយ។ ក្នុងរឿង​ថ្មី​នេះ​ដែរ កញ្ញា​បាន​ដើរ​តួ ជា​ស្ត្រី​ដែល​មាន​ប្ដី​មាន​កូន​យ៉ាង​សម បើ​ទោះ​បី​ជា​ខ្លួននៅ​លីវ​មិន​ទាន់​មាន​គ្រួសារ​ក៏​ដោយ​។

រឿងខ្លី​នេះមាន​ចំណងជើងថា "ដើម្បីអ្នក" ដែល​​លាយលំជាមួយឈុតឆាកជាច្រើន រួមទាំងបែបសប្បាយ​ កើតទុក​ គ្រប់រសជាតិដែលឆ្លុះបញ្ចាំងពីជីវិតគ្រួសារ។

"ដើម្បីអ្នក" ជា​ខ្សែ​រឿង​ខ្លី ដែល​មាន​ ៣ ភាគ​ នឹង​ចេញ​ផ្សាយៗ​ក្នុង​ពេល​ឆាប់ៗ លើ​ទំព័រ​ Facebook Sabay។ រឿង​នេះ​មាន​សម្ដែង​ដោយ​តួ​ល្បីៗ​ជា​ច្រើន​ដូចជា ទេព កញ្ញា ពៅ ពិសិដ្ឋ និង​តារា​ចាស់​ថ្មី ជា​ច្រើន​ទៀត។

តែ​មុន​បាន​ទស្សនា តោះ​មក​មើល​ឈុត​ក្រៅ​ឆាក​បន្តិច​សិន៖

អត្ថបទ៖ សុខុន សុម៉ាភាវី