មើល​វីដេអូ​នេះ​ហើយ​ ឡៅ​ ស៊ីណាត​ នៅ​តែ​ជា​មនុស្ស​សំខាន់​សម្រាប់​ ចន្រ្ទា​ ចិត្រា​ ពេល​ប្រកួត​ម្ដង

  • 2019-08-08 07:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ពិត​ក្នុង​វិស័យ​ប្រដាល់​ និង​ជា​រឿង​ចាំបាច់​បំផុត​មិន​អាច​ចោល​បាន​នោះ​ គឺ​អ្នក​ធ្លាប់​ដាល់​ ឬ​អ្នក​មាន​សមត្ថភាព​ឲ្យ​ទឹក​កីឡាករ​នៅ​ពេល​ប្រកួត។​ អ្នក​ឲ្យ​ទឹក​គឺ​អាច​ជួយ​ប្រាប់​ប្លង់​វ៉ៃ​ ប្រាប់​ពី​ចំណុច​ខ្សោយ​ដៃគូ​ប្រកួត​ និង​ប្រាប់​ពី​កំហុស​ឆ្គង​ដែល​ត្រូវ​កែតម្រូវ​ពេល​ប្រកួត​ទឹក​បន្តបន្ទាប់​ទៀត​ដល់​កីឡាករ​ផង​ដែរ។​

វីដេអូ​ខាង​ក្រោយ​នេះ​ គឺ​អតីត​ជើង​ខ្លាំង​ ឡៅ​ ស៊ីណាត​ កំពុង​ឡើង​ឲ្យ​ទឹក​ ឡៅ​ ចន្រ្ទា​ និង​ចាំ​ប្រាប់​ពី​របៀប​វ៉ៃ​ផ្សេងៗ​ដល់​ប្អូន​ដើម្បី​ស្វែង​រក​ជ័យជម្នះ។​ សកម្មភាព​នេះ​វា​បាន​បញ្ជាក់​ថា​ ឡៅ​ ស៊ីណាត​ នៅ​តែ​ជា​បុគ្គល​សំខាន់​សម្រាប់​ ចន្រ្ទា​ និង​ ចិត្រា​ ដដែល​បើ​ទោះ​ជា​ពួកគេ​មាន​បទ​ពិសោធ​ច្រើន​លើ​សង្វៀន​ក៏​ដោយ៕​

ឡៅ​​ ស៊ីណាត ពេលឲ្យទឹក ចន្រ្ទា

វិដេអូ៖

អត្ថបទ៖ នួន ស៊ីណា​