មក​ស្គាល់​ពី អគារ​គ្មាន​មនុស្ស​នៅ ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​លើ​លោក

  • 2019-08-13 13:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយមិត្ត​ធ្លាប់​ដឹង​ខ្លះ​ហើយ​ពី​ អគារ​ដែល​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក ប៉ុន្តែ​ថ្ងៃ​នេះ Sabay សូម​នាំ​ជូន​មក​ស្គាល់​នូវ​ អគារ​ខ្មោច​ ដែល​មាន​កម្ពស់​ជាង​គេ​លើ​ពិភពលោក។

សណ្ឋាគារ Ryugyong នៃ​ប្រទេស​កូរ៉េ​ខាង​ជើង មាន​កម្ពស់ ៣៣០​ម៉ែត្រ និង​ ១០៥​ជាន់ ហើយ​វា​ជា​អគារ​ដែល​ខ្ពស់​ជាង​គេ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង។ ទោះ​បី​ជា​មាន​ឈ្មោះ​ជា​សណ្ឋាគារ​ក្ដី អគារ​នេះ​នៅ​តែ​មិន​ទាន់​ដាក់​ដំណើរ​ការ​នៅ​ឡើយ។

សាង​សង់​ដំបូង​នៅ​ឆ្នាំ១៩៨៧ សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្ដៅ ១៩៨៨ ដែល​កូរ៉េ​ទាំង​ពីរ​រួម​គ្នា​ធ្វើ​ម្ចាស់​ផ្ទះ ប៉ុន្តែ​ក្រោយ​មក​កូរ៉េ​ខាង​ត្បូង​ធ្វើ​ម្ចាស់​ផ្ទះ​ដាច់​តែ​ឯង។ កូរ៉េ​សង្គមនិយម​ក៏​បង្កើត​ព្រឹត្តិការណ៍​កីឡា​មួយ​ខ្លួន​ឯង​នៅ​ឆ្នាំ១៩៨៩ ដោយ​មាន​ការ​សាងសង់​សណ្ឋាគារ​យ៉ាង​ច្រើន។

ជា​អកុសល ដោយសារ​តែ​មាន​បញ្ហា​វិស្វកម្ម មិន​បាន​បញ្ចប់​បាន​ទាន់​ពេល។ លុះ​ដល់​ឆ្នាំ១៩៩២ សណ្ឋាគារ​នោះ​ក៏​ផ្អាក​ដំណើរ​ការ​សាងសង់​តែ​ម្ដង ដោយ​សារ​តែ​បញ្ហា​សេដ្ឋកិច្ច។

នៅ​ឆ្នាំ២០០៨ ក្រុមហ៊ុន​អេហ្ស៊ីប​ក៏​បាន​កែលម្អ​អគារ​នោះ​សារ​ជា​ថ្មី ដោយ​បាន​បន្ថែម​កញ្ចក់ និង​ប្រព័ន្ធ​ 3-G នៅ​លើ​អគារ​។ អគារ​នោះ​គ្រោង​នឹង​បើក​នៅ​ឆ្នាំ ២០១១ តែ​ដោយ​មាន​ភាព​មិន​ចុះ​សម្រុង​ក៏​បាន​រំសាយ​ផែនការ​នោះ​ទៅ។ នៅ​ឆ្នាំ២០១២ មាន​ការ​ជួសជុល​ពី​ក្រុមហ៊ុន​អាល្លឺម៉ង់ ហើយ​គ្រោង​នឹង​បើក​នៅ ២០១៣ ប៉ុន្តែ​ដោយ​សារ​មើល​ឃើញ​ទីផ្សារ​​ ក្រុមហ៊ុន​នោះ​ក៏​ដក​ថយ​។

នៅ​ឆ្នាំ២០១៨ អគារ​នេះ​បាន​បំពាក់​នូវ​ភ្លើង LED ប៉ុន្តែ​កាលបរិច្ឆេទ​នៃ​ការ​បើក​សម្ពោធ​នៅ​មិន​ទាន់​ច្បាស់ទេ៕

អាន​បន្ត​៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ ហ៊ីម រស្មី