សុជាតិ រ៉ូសាណា សិស្សគុនតេក្វាន់ដូ ITF ត្រៀមខ្លួន៣ខែចូលរួមប្រឡងបាក់ឌុបឆ្នាំនេះ
- 2019-08-14 04:27:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុជាតិ រ៉ូសាណា សិស្សគុនតេក្វាន់ដូ ITF ត្រៀមខ្លួន៣ខែចូលរួមប្រឡងបាក់ឌុបឆ្នាំនេះ
ចន្លោះមិនឃើញ
សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០១៩ កាន់តែខិតជិតមកដល់ហើយ ខណៈសិស្សត្រូវប្រឡងទាំងអស់មិនថាតាមបណ្ដាខេត្ត និងរាជធានីកំពុងតែត្រៀមខ្លួនរង់ចាំ។ ដោយឡែកសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា សិស្សគុនទាំងថ្នាល និងឈុតធំរួមមាន៤នាក់ ក៏ត្រូវចូលរួមប្រឡងថ្ងៃទី១៩-២០ ខែសីហា ២០១៩ នេះដែរ។
បើតាមលោក ហ៊ឹម រីដា គ្រូបង្វឹកតេក្វាន់ដូ ITF ជម្រើសជាតិកម្ពុជា បានឲ្យដឹងថា ប្រឡង់បាក់ឌុបប៉ុន្មានថ្ងៃខាងមុខនេះ សិស្សគុនរបស់លោកក៏មាន៤នាក់ផងដែរ ពោលកីឡាករ៣នាក់ និងកីឡាការិនី១នាក់។ ក្នុងនាមជាគ្រូម្នាក់ផ្ដាំផ្ញើដល់ប្អូនទាំង៤នាក់ ឲ្យខំប្រឹងប្រែងប្រឡង់ ដើម្បីឲ្យបានជាប់នៅពេលខាងមុខនេះ សញ្ញាប័ត្របាក់ឌុបនេះគឺមានសារសំខាន់ណាស់សម្រាប់ពួកគេ ដូច្នេះក្រុមគ្រួសារ ITF រង់ចាំទទួលដំណឹងល្អទាំងអស់គ្នា។
កីឡាការិនី សុជាតិ រ៉ូសាណា បង្ហាញពីចំណាប់អារម្មណ៍ដែរថា សម្រាប់ការប្រឡងបាក់ឌុបនៅពេលខាងមុខនេះ ភ័យខ្លះៗដែរខ្លាចភ្លេចមេរៀន។ យ៉ាងណាមិញខ្លួនបានត្រៀមរយៈពេល៣ខែហើយចំពោះការប្រឡងនេះ ហើយចំពោះមុខវិជ្ជាដែលពូកែនោះ រួមមានភាសាខ្មែរ និងប្រវត្តិ។ ទោះរវល់ហ្វឹកហាត់យ៉ាងណាក៏ដោយ ប៉ុន្តែមិនមានបញ្ហាអ្វីនោះទេជាមួយការរៀនសូត្រ ព្រោះពេលខ្លះបានការយោគយល់ពីគ្រូជម្រើសជាតិផងដែរ បើជាប់រៀនសូត្រ។
រំលឹកដែរថា សម័យប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ នឹងចាប់ផ្ដើមឡើងពីថ្ងៃទី១៩ ដល់ ២០ ខែសីហា។ កីឡាករ កីឡាការិនីទាំង៤នាក់ដែលត្រូវប្រឡងនោះរួមមាន សុជាតិ រ៉ូសាណា សុខ ស៊ូណាម ជួប សីហា និង កាង ប៊ុនឡុង៕
មកស្គាល់ម្ចាស់ខ្សែក្រវាត់គ្រប់ប្រភេទទម្ងន់ ទាំង១៥ រូប នៅ ONE Championship
Zidane និយាយ១មាត់នេះ ធ្វើឱ្យអ្នកគាំទ្រ Real សប្បាយចិត្តថាអាចបាន Neymar
Porto ធ្លាក់ចេញពី Champions League យ៉ាងភ្ញាក់ផ្អើល ខណៈ Ajax ប៊ិះធ្លាក់