មិនមែនលំៗទេ កីឡាករ ITF មុនចេញទៅប៊ុលហ្គារី មានអ្នកឧបត្ថម្ភកាត់សក់ Free
- 2019-08-16 10:20:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនលំៗទេ កីឡាករ ITF មុនចេញទៅប៊ុលហ្គារី មានអ្នកឧបត្ថម្ភកាត់សក់ Free
ចន្លោះមិនឃើញ
សហព័ន្ធតេក្វាន់ដូ ITF មិនត្រឹមតែវិន័យល្អនោះទេ ប៉ុន្តែការឯកសណ្ឋាន ក៏ដូចជាការតុបតែងខ្លួន សក់ក្បាលគឺពិនិត្យមើលគ្រប់ជ្រុងជ្រោយតែម្ដងមុនចេញទៅប្រកួត។ ព្រឹកមិញនេះកីឡាករចំនួន១៥នាក់ បានទៅកាត់សក់ដោយមិនគិតលុយពីហាងខ្មែរអង្គរ មុនហោះទៅប៊ុលហ្គារីថ្ងៃទី២២ សីហា ២០១៩។
លោក ទួន សុជាតិ ម្ចាស់ហាងកាត់សក់ ខ្មែរអង្គរ បានឲ្យដឹងថា ទី១លោកក៏ស្រឡាញ់ខាងវិស័យកីឡានេះដែរ ទី២ ដោយដឹងថាកីឡាករតេក្វាន់ដូ ITF ត្រូវចេញប្រកួតជ្រើសរើសជើងឯកពិភពលោកនៅឯប្រទេសក្រៅផងនោះ ក៏ឧបត្ថម្ភជាការកាត់សក់ជូនដោយមិនគិតថ្លៃតែម្ដង។ ការធ្វើបែបនេះជាការរួមចំណែកលើកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រើន ហើយនេះក៏ជាការលើកទឹកចិត្តដល់អត្តពលិកទាំងអស់ឲ្យខំប្រឹងប្រែងប្រកួតយកជ័យជម្នះ យកមេដាយជូនប្រទេសជាតិវិញ។
ចំណែកលោកគ្រូ ប៉ាល ជីវ័ន ក៏ថ្លែងអំណរគុណដល់ម្ចាស់ហាងខាងលើផងដែរ ដែលបានជួយកាត់សក់ដោយមិនបានគិតថ្លៃ នេះជាការរួមចំណែកលើកទឹកចិត្តដល់កីឡាករដែលត្រូវចេញទៅប្រកួតនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ឱកាសនោះដែរ លោកគ្រូជូនពរម្ចាស់ហាងឲ្យដំណើរការដោយរលូន និងសំបូរអតិថិជន។
ឯកឧត្ដម កែវ រ៉េមី បានឡើងកន្លងមកថា ចំពោះសហព័ន្ធតេក្វាន់ដូ ITF មិនត្រឹមតែច្បាប់ទម្លាប់តឹងរ៉ឹង និងវិន័យល្អនោះទេ ការតុបតែងខ្លួនគឺត្រូវឲ្យសមសួនជាអ្នកកីឡាដើម្បីជាគំរូល្អផងដែរ។ ប្រធានសហព័ន្ធរូបនេះក៏បានប្រាប់ទៅកីឡាករទាំងដែលនឹងចេញទៅ ប៊ុលហ្គារី ថាត្រូវកាត់សក់ឲ្យបានស្អាតល្អដើម្បីឲ្យគេដឹងថា ITF មកពីកម្ពុជា មិនត្រឹមតែចេះក្បាច់គុននោះទេថែមទាំងស្អាតសង្ហាទៀតផង។
រំលឹកដែរថា សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា នឹងត្រូវហោះទៅប្រទេសប៊ុលហ្គារី ថ្ងៃទី២២ ខែសីហា ២០១៩ ដើម្បីចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោកលើកទី២១។ ក្នុងនោះដែរក៏មានការជួយឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា CAMSOK ក្រុមហ៊ុនឯកជន និងហាងកាត់សក់ខ្មែរអង្គរខាងលើនេះដែរ៕
វីដេអូ៖
គ្រូ West Ham ថាសោកស្ដាយដែលរបូត Adrian ឲ្យទៅ Liverpool
ប្រវត្តិកុមារពេជ្រ សៀង ចន្ធា និងក្ដីស្រមៃចង់លេងនៅប្រទេសអាស៊ីមួយនេះសិន មុនទៅអឺរ៉ុប
ធន់ សុភា៖ ម្ចាស់មេដាយមាសស៊ីហ្គេម Dieselek ចំណុចពូកែបំផុតនោះគឺបិទការពារ