ច្រៀង​​តែ​បទ ព្រាប សុវត្ថិ-សិរីមន្ត ​មែន​ប៉ុន្តែ ប៊ុត សីហា មាន​តារា​ក្នុង​ដួង​ចិត្ត​ផ្សេង​ស្មោះ!

  • 2014-11-18 18:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង The Voice Cambodia ស្ទើរ​ចប់​កម្មវិធី លោក ប៊ុត សីហា ដែល​ទើប​គ្រង​តំណែង​ជយលាភី​ការ​ប្រឡង​ចម្រៀង​សម័យ​ដ៏​ពេញ​និយម​មួយ​នេះ ៩០​%​ច្រៀង​តែ​បទ​ចម្រៀង​លោក ព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត ប៉ុណ្ណោះ។ ជាក់​ស្ដែង​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ក៏​លោក ច្រៀង​បទ​ចម្រៀង​របស់​តារា​ល្បី​ទាំង​ពីរ​រូប​នេះ​ដែរ ដែល​បទ​ទី​១​របស់​លោក សិរីមន្ត មាន​ចំណង​ជើង​ថា "ស្រឡាញ់​បង​គ្មាន​អនាគត​ទេ" និង​បទ​ទី​២​របស់​លោក ព្រាប សុវត្ថិ គឺ​បទ "គ្មាន​អូន​បង​នៅ​ជា​បង"។

 

 

បន្ថែម​ពី​លើ​នេះ ប៊ុត សីហា នៅ​ប្រាប់​ទៀត​ថា កាល​ពេល​លោក​ចេញ​ច្រៀង​តាម​វង់​តន្ត្រី​នៅ​តាម​ភូមិ​ស្រុក​នានា ក៏​លោក​និយម​ច្រៀង​តែ​បទ​របស់​តារា​ចម្រៀង​ទាំង​ពីរ​រូប​ខាង​លើ​ដែរ។ "ភាគ​ច្រើន​ខ្ញុំ​ច្រៀង​បទ​របស់​ពួក​គាត់​ទាំង​ពីរ ពិសេស​បទ​លោក ខេមរៈ សិរីមន្ត ដោយ​សារ​បទ​គាត់​សំបូរ​បទ បូឡេរ៉ូ ត្រូវ​នឹង​ពិធី​មង្គល​ការ"។ សីហា បន្ថែម

 

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ម្ចាស់​ពាន The Voice Cambodia ឆ្នាំ​ទី​១​នេះ ប្រាប់​ថា តារា​ចម្រៀង​ក្នុង​ដួង​ចិត្ត​របស់​លោក គឺ​ជា​អ្នក​ផ្សេង​ទៅ​វិញ។

 

តើ​តារា​ចម្រៀង​ប្រុស​រូប​ណា ជា​តារា​ក្នុង​ដួង​ចិត្ត​របស់​លោក ប៊ុត សីហា? ចម្លើយ​ត្រឹម​ត្រូវ​នៅ​ខាង​ក្រោម ប៉ុន្តែ​សាក​ទាំង​អស់​គ្នា​សិន​ថា ម្នាក់​ណា​ក្នុង​ចំណោម​ពួក​គេ​ខាង​ក្រោម ជា Idol របស់ សីហា ៖

 

 

ចុច​ទី​នេះ...ដើម្បី​ច្បាស់​១០០% ថា តារា​ក្នុង​ដួង​ចិត្ត​របស់ ប៊ុត សីហា ជា​នរណា!!!

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី