ម៉ាកសំលៀកបំពាក់​ល្បី​ 'Supreme' មាន​ប្រកាស​លក់​ទូរសព្ទ​ទៀត!

  • 2019-08-21 01:57:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Supreme ត្រូវ​បាន​ស្គាល់​ជា​ស្លាកយីហោ​សំលៀកបំពាក់​ដ៏​ល្បី​ឈ្មោះ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ទឹក​ដី​សហរដ្ឋអាមេរិក។ ដោយ​ឡែក​ក្រៅ​ពី​ការ​លក់​សំលៀកបំពាក់ ស្បែកជើង និង​របស់របរ​ប្រើប្រាស់​មួយ​ចំនួន ទៀត​សោត​ក៏​បាន​ច្នៃប្រឌិត​ប្រកាស​លក់​ទូរសព្ទ​តូចៗ​ទៀត​ផង។

ម៉ូឌែល​នេះ​ឲ្យ​ឈ្មោះ​ថា 'Supreme Burner Phone' ដោយ​វា​ពុំ​មាន​បង្កប់​នូវ​បច្ចេកវិទ្យា​ទំនើប​អ្វី​នោះ​ទេ ពោល​ត្រឹម​តែ​ជា​ទូរសព្ទ​សម្រាប់​ហៅ​ចេញ​ចូល​ធម្មតា ដែល​មាន​តម្លៃ​ ៣០ ដុល្លារ​។

ការ​រចនា​នៃ​ទូរសព្ទ​នេះ​ដូច​ទៅ​នឹង​ម៉ូឌែល Blu Zoey 2.4 Phone គ្រាន់​ប្តូរ​ស្លាក​ថ្មី​ដាក់​ឈ្មោះ Supreme វិញ។ មក​ជាមួយ​អេក្រង់​ទំហំ ២,៤ អ៊ីញ មាន​កម្រិត​បង្ហាញ ២៤០x៣២០ ភីកសែល ដោយ​អង្គ​ផ្ទុក​ទំហំ 128MB អាច​គាំទ្រ​ការ​បន្ថែម microSD Card ដល់ 16GB និង​គាំទ្រ​ប្រព័ន្ធ 3G ជាមួយ​កាមេរ៉ា​និង Flash នៅ​ខ្នង​ក្រោយ។

នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ទេ​ដែល Supreme ​បាន​ប្រលូក​ចូល​ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា ដោយ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ខ្លួន​ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Mophie ក្នុង​ការ​ចេញ​ផ្សាយ​ថ្ម​ជំនួយ Powerbank ​ផង​ដែរ៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា