Black Shark 2 Pro ស្មាតហ្វូន Gaming ប្រើ RAM 12GB ធ្លាក់ថ្លៃហើយ
- 2019-08-21 02:35:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Black Shark 2 Pro ស្មាតហ្វូន Gaming ប្រើ RAM 12GB ធ្លាក់ថ្លៃហើយ
ចន្លោះមិនឃើញ
ទូរសព្ទមាន RAM 12GB និងអង្គផ្ទុកទិន្នន័យ ១២៨ GB Black Shark 2 Pro ជាទូរសព្ទទី ២ ដែលបាននាំមកជាមួយបន្ទះឈីប Snapdragon 855+ បន្ទាប់ពី Asus ROG Phone II។
Black Shark 2 Pro បានភ្ជាប់មកជាមួយមុខងារមួយចំនួនដូចប្អូនរបស់ខ្លួនដែរ នោះគឺ អេក្រង់ Pressure-sensitive និង MagicTouch ដែលអនុញ្ញាតឲ្យអ្នកបើកមុខងារបន្ថែមពេលសង្កត់ទៅលើអេក្រង់ បន្ទះឈីបSnapdragon 855+ មានល្បឿន GPU លឿនជាង Snapdragon 855 ធម្មតា ១៥% នៅពេលលេងហ្គេម និងបច្ចេកវិទ្យា UFS 3.0។
តាមប្រភពពីហាងក្នុងស្រុក Black Shark 2 Pro បច្ចុប្បន្នមានតម្លៃ ៥៩៩ ដុល្លារ RAM 12GB ទំហំ 128GB និងតម្លៃ ៦៤៩ ដុល្លារ សម្រាប់ RAM 12GB ទំហំ 256GB។ ចេញលក់ដំបូងមានតម្លៃ ៦៧៩ ដុល្លារ RAM 12GB ទំហំ 128GB និងតម្លៃ ៧២៩ ដុល្លារ RAM 12GB ទំហំ 256GB៕
ចុចអាន៖
បញ្ជាក់៖ តម្លៃនៅហាង Sokly និងហាង Koungy តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។