Hazard ទំនង​អាច​​ជា​ទាន់​ប្រកួត​ Real ទល់​ Villarreal

  • 2019-08-21 03:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard អាច​វិល​មក​ទីលាន​ប្រកួត​វិញ​ លឿន​ជាង​ពេល​កំណត់​ក្រោយ​មាន​បញ្ហា​របួស​ភ្លៅ​ ដែល​ដំបូង​គិត​ថា​អាច​សម្រាក​ច្រើន​ប្រកួត។​

Hazard

ខ្សែ​បម្រើ​ឆ្នើម​សញ្ជាតិ​បែលហ្សិក​ បាន​បញ្ហា​ក្នុង​ការ​ប្រកួត​ទល់​នឹង​ Celta Vigo ក្នុង​ការ​ប្រកួត​បើក​ឆាក​ LaLiga ដោយ​គ្រូ​ពេទ្យ​បញ្ជាក់​ថា​អាច​សម្រាក​ពី​ ៣​ទៅ​៤​សប្ដាហ៍។​ យ៉ាង​ណា​ក្រោយ​ទទួល​ការ​ព្យាបាល​ដ៏​យក​ចិត្ត​ទុក​ដាក់​ Hazard ត្រូវ​រំពឹង​ថា​អាច​មក​ជួយ​ Real Madrid វិញ​ក្នុង​ប្រកួត​ទល់​នឹង​ Villarreal​ នៅ​សប្ដាហ៍​ទី​៣។​ ​

បើ​សិន​ខ្សែ​បម្រើ​វ័យ​២៨​ឆ្នាំ​ អាច​លេង​ទាន់​ប្រកួត​ Villarreal មែន​រូប​គេ​ក៏​អាច​ជា​ទាន់​ប្រកួត​ជម្រុះ​ Euro ឆ្នាំ​២០២០ ជាមួយ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ដែរ​។​ ក្រៅ​ពី​ Hazard ក្រុម​យក្ស​របស់​អេស្ប៉ាញ​មាន​របួស​កីឡាករ​មួយ​ចំនួន​ទៀត​ដូចជា​ Rodrygo Goes និង​ Ferland Mendy៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ សៀនហួរ