ពួក​គេ​សុទ្ធ​ជា​នារី​កែ​ភេទ​កំពូល​សម្រស់​នៅ​ថៃ​ តិច​ថ្ងៃ​ណា​ទៅ​ដល់​ដី​គេ ជ្រុល​លង់​ចិត្ត លង់​ខ្លួន​ដក​មិន​រួច!

  • 2019-08-25 03:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ​ គឺ​ជា​ប្រទេស​ដែល​សម្បូរ​កម្មវិធី​ប្រកួត​ប្រជែង​សម្រស់​របស់​ស្រី​ស្អាត​កែ​ភេទ​។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ អ្នក​គាំទ្រ​ក្នុង​ទ្វីប​អាស៊ី​ជា​ច្រើន​ បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​គួរសម​ ព្រម​ទាំង​មាន​ការ​ភ្ញាក់ផ្អើល​នឹង​សម្រស់​របស់​ស្រី​ស្អាត​ភេទ​ទី​ ៣​ទាំង​នោះ ស្ទើរ​មិន​ជឿ​ថា​ ពួកគេេ​មាន​កំណើត​ជា​មនុស្ស​ប្រុស​ទេ។

ដោយ​ឡែក​ក្នុង​ចំណោម​ស្រី​ស្អាត​ទាំង​នោះ​ តើ​អ្នក​ណា​ខ្លះ​ ដែល​មាន​សម្រស់​លេចធ្លោ​ជាង​គេ?

១. Nong Ploy

ឲ្យ​តែ​និយាយ​ដល់​ស្រី​ស្អាត​កែ​ភេទ​ថៃ​ មហាជន​នឹង​នឹក​ឃើញ​ដល់​ Nong Ploy មុន​គេ។ រូបរាង​ដ៏​ស្រឡូន​ សាច់​ស​ខ្ចី​ មុខ​មាន​មន្ត​ស្នេហ៍​ ធ្វើ​ឲ្យ​បុរស​ភាគ​ច្រើន​លង់​ស្នេហ៍​ដក​ចិត្ត​មិន​រួច។

២. Rinrada Thurapan (Yoshi)

កាល​ពី​ថ្ងៃ​ទី​ ២៦​ ខែ​សីហា​ ថ្មីៗ​នេះ​ កម្មវិធី​ Miss Tiffany's Universe បាន​រក​ឃើញ​ម្ចាស់​តំណែង​ប្រចាំ​ឆ្នាំ​ហើយ​ គឺ​បាន​ទៅ​លើ​ស្រី​ស្អាត​សាច់​ស​ខ្ចី​ Yoshi។ សម្រស់​ដ៏​ស្រស់​ស្អាត​ មុខ​ម៉ដ្ដរលោង​ដូច​កូន​តុក្កតា​របស់​នាង​ បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

៣. Jiratchaya Sirimongkolnawin

ងាក​មក​ស្រី​ស្អាត​ Jiratchaya វិញ​គឺ​ជា​ម្ចាស់​មកុដ​ "បវរកញ្ញា​កែ​ភេទ​ប្រទេស​ថៃ​ ឆ្នាំ​ ២០១៦”។ បច្ចុប្បន្ន​ ស្រី​ស្អាត​វ័យ​ ២៣​ឆ្នាំ​រូប​នេះ​ មាន​ការងារ​ជា​តារា​ម៉ូដែល​ និង​អ្នក​ច្នៃ​ម៉ូដ​ដ៏​មាន​ទេពកោសល្យ​ម្នាក់។

៤. Nadia Patta Wiruntanaki

ក្នុង​ឆ្នាំ​ ២០១៤ Nadia បាន​គ្រង​មកុដ​ "បវរកញ្ញាថៃ Mismosa”។ ដោយសារ​ភាព​ក្លាហាន​ពោរពេញ​ដោយ​ទំនុក​ចិត្ត​ ភាព​រួសរាយ​រាក់ទាក់​ ជាពិសេស​ស្នាម​ញញឹម​ដ៏​ពព្រាយ​របស់​នាង​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​តិច​ទេ​លង់​ស្រលាញ់។

៥. Nathachat Chanchiew (Hana)

Hana ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ ជាពិសេស​ចំពោះ​រូបរាង​ស្រឡូន​សិចស៊ី​ នៅ​ពេល​នាង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ទូរទស្សន៍​ "The Face Thailand” រដូចកាលទី​ ៣។

៦. Chananchida Roongpetchrat (Blossom)

ចំណែក​ Blossom វិញ​ ថ្វីត្បិត​តែ​ចូលរួម​ក្នុង​កម្មវិធី "The Face Thailand” រដូវកាល​ទី​ ៣​ជាមួយ​ Hana មែន​ ប៉ុន្តែ​ចំណុច​ផ្សេង​ដែល​ធ្វើ​ឲ្យ​នាង​មាន​ភាព​លេច​ធ្លោ​ខ្លាំង​គឺ​ សម្រស់​ដ៏​ស្រទន់​បង្កប់​មន្ត​ស្នេហ៍​ពេញ​ផ្ទៃមុខ៕

ចុចអាន៖

គយគន់​សម្រស់ស្រីស្អាតកែ​ភេទ គ្រង​មកុដ Miss Tiffany's Universe ឆ្នាំ​ ២០១៧

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី