គយគន់​សម្រស់ស្រីស្អាតកែ​ភេទ គ្រង​មកុដ Miss Tiffany's Universe ឆ្នាំ​ ២០១៧ យប់មិញនេះ

  • 2017-08-26 07:17:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ប្រជែង​សម្រស់​ស្រី​ស្អាត​ភេទ​ទី​ ៣​ Miss Tiffany's Universe ទី​បំផុត​បាន​រក​ឃើញ​ម្ចាស់​តំណែង​ប្រចាំ​ឆ្នាំ​ ២០១៧​ហើយ​កាល​ពី​ម្សិលមិញ។

ក្នុង​ឆ្នាំ​ ២០១៧​ មាន​បេក្ខភាព​ចូល​ប្រឡង​ជា​ច្រើន​ ដើម្បី​ប្រកួត​ប្រជែង​សម្រស់​ និង​ឈាន​ទៅ​គ្រង​មកុដ​ "Miss Tiffany's Universe 2017”។ ជាក់ស្ដែង​ កម្មវិធី​បាន​រក​ឃើញ​ហើយ​ម្ចាស់​ជយលាភី​ គឺ​កញ្ញា​ Yoshi។ នេះ​ គឺ​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​សម្រាប់​នាង​ដែល​ទទួល​បាន​មហា​កិត្តិយស​ ដណ្ដើម​បាន​តំណែង​ធំ​មួយ​នេះ។

និយាយ​ពី​រង្វាន់​សម្រាប់​ជយលាភី​វិញ​ ក៏​មិន​ធម្មតា​ដែរ​ គឺ​ស្រីស្អាតភេទ​ទី​ ៣​ Yoshi បាន​ទទួល​រថយន្ត​ Mercedes-Benz GLA 200 Urban មួយ​គ្រឿង, មកុដ​លម្អ​ដោយ​ត្បូង​ពេជ្រ​ មាន​តម្លៃ​មហាសាល, ទទួល​បាន​ប័ណ្ណ​បញ្ចុះ​តម្លៃ​ពី​គ្លីនិក​កែសម្ផស្ស​ និង​ថែរក្សា​ស្បែក​ល្បីៗ​ជា​ច្រើនទៀត។ ជាពិសេស​ Yoshi ក៏​ក្លាយ​ជា​បេក្ខភាព​ដែល​នឹង​តំណាង​ប្រទេស​ថៃ​ ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ "Miss International Queen 2017” ផង​ដែរ។

ចំណុច​អស្ចារ្យ​មួយ​ទៀត​នោះ​ តាម​រយៈ​សមត្ថភាព​ និង​រូប​សម្រស់​ Yoshi ឈ្នះ​ពាន​ដល់​ទៅ​​៣​ផ្សេង​ទៀត​គឺ៖ ពាន​រង្វាន់​សម្លៀក​​បំពាក់​ស្អាត​បំផុត "Best Costume”, កញ្ញាឯក​ថត​រូប​ស្អាត​ជាង​គេ​ “Miss Photogenic” និង​ កញ្ញា​ឯក​ស្បែក​ស្អាត​ជាង​គេ​ “Miss Silky By Asoke Skin Hospital”។

ចំពោះ​កម្មវិធី​ Miss Tiffany's Universe នេះ​ បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ១៩៩៨ ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​នារី​ភេទ​ទី​​៣​ទាំង​អស់​ក្នុង​ប្រទេស​ថៃ ចូលរួម​ប្រកួត​សម្រស់ ដោយ​គ្មាន​ការ​រើសអើង​អ្វី​ទាំង​អស់៕

ចុចអាន៖

ប្រភព៖ Mthai   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី