ស្រីស្អាត​ថៃកូនកាត់ស៊ុយអែត​ ក្លាយ​ជា​ម្ចាស់​តំណែង​ "Miss Universe Thailand 2017"

  • 2017-07-31 02:23:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ជ្រើសរើស​នារី​អស្ចារ្យ​ថៃ​ "Miss Universe Thailand” ប្រចាំ​ឆ្នាំ​ ២០១៧​ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ក្រោយ​បាន​រក​ឃើញ​ម្ចាស់​ជយលាភី​រួច​មក។

កាល​ពី​ថ្ងៃ​ទី​ ២៩​ខែ​កក្កដា​ ត្រូវ​នឹង​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ កម្មវិធី​ដ៏​ធំ​ "Miss Universe Thailand” ឆ្នាំ ២០១៧ បាន​រក​ឃើញ​ស្រី​ស្អាត​ម្ចាស់​តំណែង​ប្រចាំ​ឆ្នាំ​ហើយ។ បវរកញ្ញា​ចក្រវាល​របស់​ប្រទេស​ថៃ​ ឆ្នាំ​នេះ​មាន​ឈ្មោះ​ថា​ Maria Poonlertlarp Ehren ជា​ស្រី​ស្អាត​ដែល​មាន​សម្រស់​ស្រស់​សោភា​ និង​ថែម​ទាំង​ពោរពេញ​ដោយ​សមត្ថភាព​ទេពកោសល្យ​ពេញ​ខ្លួន​ទៀត​ផង។

ស្រី​ស្អាត​រូប​នេះ​មាន​អាយុ​ ២៥​ឆ្នាំ​ ហើយ​សព្វថ្ងៃ​នាង​ជា​ តារា​ចម្រៀង​ និង​ក៏​ជា​តារា​ម៉ូដែល​ម្នាក់​ ក្នុង​ប្រទេស​ថៃ​ និង​ប្រទេស​ស៊ុយអែត​ផង​ដែរ។ Maria មាន​អ្នក​ម្ដាយ​ជា​ជនជាតិ​ថៃ​ និង​លោក​ឪពុក​ជា​ជនជាតិ​ស៊ុយអែត។ បើ​និយាយ​ពី​សមត្ថភាព​ខាង​ភាសា​វិញ​ នាង​អាច​និយាយ​ភាសា​អង់គ្លេស​ ថៃ​ ចិន​ និង​វៀតណាម។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​ "Miss Universe Thailand” ត្រូវ​បាន​រៀបចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ចាប់​តាំង​ពី​ឆ្នាំ​ ២០០០ មក។ ដំបូង​ឡើយ​កម្មវិធី​នេះ​ មាន​ឈ្មោះ​ថា​ "Miss Thailand Universe” ទេ​ ប៉ុន្តែ​ក្នុង​ឆ្នាំ​ ២០១២ វា​ក៏​បាន​ប្ដូរ​មក​ជា​ "Miss Universe Thailand” វិញ​រហូត​មក​ដល់​សព្វ​ថ្ងៃ៕

ចុចអាន៖

ប្រភព៖ Mthai   ប្រែ​សម្រួល៖ យី សុធារី