ស្អាតបែបនេះ ដឹងសម្រស់ Miss Tiffany's Universe 2017 ពេលមិនទាន់កែភេទបែបណាអត់?
- 2017-08-27 06:24:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតបែបនេះ ដឹងសម្រស់ Miss Tiffany's Universe 2017 ពេលមិនទាន់កែភេទបែបណាអត់?
ចន្លោះមិនឃើញ
តំណែង “Miss Tiffany's Universe" ឬ កញ្ញាឯកភេទទី៣ប្រចាំឆ្នាំ ២០១៧ បានរកឃើញហើយកាលពីពេលថ្មីៗនេះ ដោយមកុដកញ្ញាឯកដ៏ស្រស់ស្អាតបានធ្លាក់ទៅក្នុងដៃស្រីស្អាតវ័យ២០ឆ្នាំ Yoshi Rinrada មកពីប្រទេសថៃ។
តាំងពីមុនពេលក្លាយជាម្ចាស់ជយលាភីមកម្ល៉េះ សម្រស់របស់ Yoshi ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គមក្នុងប្រទេសថៃ ព្រោះតែនាងមានមុខមាត់ស្អាតដូចជាកូនតុក្កតា។ មិនត្រឹមតែប៉ុណ្ណោះកេរ្តិ៍ឈ្មោះនាងកាន់តែល្បីល្បាញឡើងក្រោយនាងបង្ហាញមុខក្នុងភាពយន្តភាគ "Love Sick" ដ៏ល្បីរបស់ថៃ។
ភាពស្រស់ស្អាតរបស់ Yoshi បានបង្កើតជាចម្ងល់យ៉ាងខ្លាំងពីអ្នកគាំទ្រថានេះជាសម្រស់នាងពិតពីធម្មជាតិ ឬយ៉ាងណា?
ចម្លើយត្រូវបានបកស្រាយក្រោយពីរូបថតជាច្រើនសន្លឹករបស់នាងកាលជានៅជាក្មេងប្រុស ត្រូវបានទម្លាយលើបណ្ដាញសង្គម។ ក្នុងនោះនាងក៏បានចេញមុខបកស្រាយដែរថា តាំងពីមានវ័យ១៥ឆ្នាំមក នាងតែងតែស្រមៃចង់ក្លាយជាមនុស្សស្រី ជាពិសេសនៅពេលដែលរូបនេះនៅជាមួយមិត្តភក្តិស្រីៗ។ Yoshi ក៏សារភាពដែរថា រូបគេ បបូរមាត់ និងដើមទ្រូងរបស់នាងពិតជាបានឆ្លងកាត់មុខកាំបិតមែន តែទីតាំងផ្សេងទៀតសុទ្ធតែសម្រស់ពិតៗដែលបានមកពីធម្មជាតិ។
គួររំលឹកថា ក្រៅពីគ្រងមកុដជាកញ្ញាឯក Yoshi បានឈ្នះពានដល់ទៅ៣ផ្សេងទៀតគឺ៖ ពានរង្វាន់សម្លៀកបំពាក់ស្អាតបំផុត "Best Costume”, កញ្ញាឯកថតរូបស្អាតជាងគេ “Miss Photogenic” និង កញ្ញាឯកស្បែកស្អាតជាងគេ “Miss Silky By Asoke Skin Hospital” ពីកម្មវិធី "Miss Tiffany's Universe 2017” ប្រព្រឹត្តឡើងកាលពីថ្ងៃទី២៥ ខែសីហានេះ ហើយនាងនឹងតំណាងប្រទេសថៃ ទៅចូលរួមប្រកួតក្នុងកម្មវិធី "Miss International Queen 2017”នៅពេលខាងមុខ៕
អាន៖ រកឃើញស្រីស្អាតកែភេទ គ្រងមកុដ Miss Tiffany's Universe ឆ្នាំ២០១៧