ឆាប់ៗ Xiumin និង​ Onew នឹង​សម្ដែងរួមគ្នា​ក្នុងព្រឹត្តិការណ៍ពិសេស​របស់កងទ័ព

  • 2019-08-26 02:09:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា K-Pop ល្បី​ឈ្មោះ​ ២​នាក់​គឺ​ Onew និង​ Xiumin នឹង​មាន​មុខ​បង្ហាញ​ទស្សនីយភាពពិសេស​ថ្មី​មួយ​ក្នុង​ជួរ​កងទ័ព​ នា​ពេល​ឆាប់ៗ​នេះ។

Onew

កាល​ពី​ថ្ងៃ​ទី​ ២៥ ខែសីហា មាន​សេចក្ដី​រាយការណ៍​មក​ថា​ Onew និង​ Xiumin នឹង​ត្រូវ​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​ក្នុង​ការ​សម្ដែង​ពិសេស​របស់​ទ័ព​មាន​ឈ្មោះ​ថា​ "Return”។ ទស្សនីយភាព​នេះ​ គឺ​ចង់​បង្ហាញ​ពី​រឿង​រ៉ាវ​នៃ​ចំណងមិត្តភាព​ដែល​មាន​ រហូត​ដល់​កំណើត​នៃ​សង្គ្រាមរបស់​ប្រទេស​កូរ៉េ។ ព័ត៌មាន​លម្អិត ថា​តើ​ Onew និង​ Xiumin ត្រូវ​សម្ដែង​ជា​តួ​អ្វី​ក្នុង​រឿង​នេះ​នៅ​មិនទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ។

Xiumin

ការ​សម្ដែង​នេះ​ផងដែរ ក៏​បើក​ឲ្យ​មាន​ការ​ចូល​រួម​ទស្សនា​ ហើយ​អ្នក​គាំទ្រ​ក៏​អាច​កក់​សំបុត្រ​ចាប់​ពី​ថ្ងៃ​ទី ២៨ ខែសីហា​ នៅ​ Interpark។ គ្រប់​គ្នា​ពិត​ជា​រំភើប​នឹង​ការ​បង្ហាញ​មុខ​នេះ​ ហើយ​ក៏​រំពឹង​ថា​ព្រឹត្តិការណ៍​ថ្ងៃ​នោះ​នឹង​អស្ចារ្យ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី