Hun Sen Cup ​ថ្ងៃ​នេះ​រក​ឃើញ ​៤​ក្រុម​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​

  • 2019-08-28 02:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់ Hun Sen Cup ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ជើង​ទី​២ ​នឹង​ត្រូវ​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​នេះ​ហើយ​ ដោយ​លេង​ទាំង​៤​គូ​តែ​ម្ដង។

សូលទីឡូ​អង្គរ ត្រូវ​ប៉ះ​ជាមួយ​បឹង​កេត ​នៅ​កីឡដ្ឋាន​សៀមរាប​ម៉ោង​៣;៣០​នាទី​រសៀល។ ​ការ​ប្រកួត​នេះ ​ក្រុម​សូលទីឡូ​ត្រូវ​ការ​ឈ្នះ​គ្រាប់​បាល់​ច្រើន ត្បិត​អី​ពួកគេ​ចាញ់​ក្រុម​បឹង​កេត​ជើង​ទី​១​កន្លង​ទៅ ​២-០ ​ទៅ​ហើយ។ ដោយ​ឡែក​ងាក​ទៅ​មើល​១​គូ​ទៀត គីរី​រង់​សុខ​សែន​ជ័យ ​ត្រូវ​ប៉ះ​ក្រុម​វិសាខា​។ ​គូ​នេះ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​វិសាខា​យក​ឈ្នះ​ក្នុង​លទ្ធផល ​៤-២។

គូ​ដែល​អាច​ចាត់​ទុក​ថា​ជក់​ចិត្ត​ជាង​គេ​គឺ​ក្រុម​ភ្នំពេញ​ក្រោន ​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ក្រសួង​ការពារ​ជាតិ។ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ការពារ​ជាតិ​ឈ្នះ ១-០។ មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចាប់​អារម្មណ៍​លើ​គូ​នេះ​ខ្លាំង ព្រោះ Fan ​ក្រុម​ទាំង​ពីរ​កាត់​រូប​បង្ហោះ​ឌឺ​ដង​គ្នា​តាំង​ពី​ជើង​ទី​១​មក​ម្ល៉េះ។ ដូច្នេះ​នៅ​ល្ងាច​ម៉ោង​៦​នេះ ​នឹង​ជក់​ចិត្ត​មិន​ខាន។ គូ​ចុង​ក្រោយ​គឺ ស្វាយ​រៀង ​ទទួល​ស្វាគមន៍​ក្រុម Angkor Tiger ​ម៉ោង​៦​ល្ងាច​។ ​គូ​នេះ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ស្វាយ​រៀង​ឈ្នះ​ក្នុង​លទ្ធផល ​២-០ ​រួច​មក​ហើយ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម