ចូលនិវត្តន៍​ទើប​តែ​បាន​២​សប្ដាហ៍ Sneider ឡើង​គីឡូ​ស្រើតៗ​​មើល​មិន​ចង់​ស្គាល់

  • 2019-08-28 02:55:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wesley Sneijder បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ភ្ញាក់ផ្អើល​ខ្លាំង បន្ទាប់​ពី​ឃើញ​រូបរាង​របស់​គេ​ឡើង​គីឡូ​ខ្លាំង​ស្ទើរ​មិន​ជឿ ក្រោយ​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​២​សប្ដាហ៍​កន្លង​ទៅ។

កីឡាករ​វ័យ​៣៥​ឆ្នាំ​​លេង​​ចុង​ក្រោយ​ជាមួយ​ក្លឹប Al-Gharafa ក្នុង​ប្រទេស​កាតារ។​ ហើយ​​ពេល​ថ្មី​ៗ​នេះ​គេ​បាន​ទៅ​ទស្សនា​ការ​ប្រកួត​​នៅ​លីគ​កំពូល​​របស់​ហូឡង់​រវាង​ក្រុម Utrech ទល់​នឹង VVV-Venlo បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​នឹក​ស្មាន​មិន​ដល់​ព្រោះ​តែ​រូបរាង​របស់​គេ​ប្រែប្រួល​ខ្លាំង។

បន្ទាប់​ពី​ចូល​និវត្តន៍ អតីត​កីឡាករ​​ជម្រើស​ជាតិ​ហូឡង់​បាន​ទៅ​ចូលរួម​ធ្វើ​កា​ជាមួយ​ក្លឹប FC Utrecht។ Sneijder ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខ្សែ​បម្រើ​ពូកែ​ម្នាក់​ក្នុង​លោក ចាប់​ផ្ដើម​អាជីព​ដំបូង​ជាមួយ​ក្រុម Ajax មុន​ពេល​ទៅ​ចូលរួម​ជាមួយ Real Madrid ក្នុង​ឆ្នាំ​២០០៧។ ក្លឹប​បន្តបន្ទាប់​ដែល Sneijder ធ្លាប់​លេង​ឲ្យ​មាន​ដូច​ជា Inter Milan, Galatasaray និង Nice៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម