ប្រសិន​បើ​អ្វី​ៗ​ប្រសើរ​ Hazard អាច​នឹង​បង្ហាញ​ខ្លួន​នៅ La Liga ​ជា​លើក​ដំបូង​នៅ​សប្ដាហ៍​នេះ

  • 2019-08-28 04:09:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid សង្ឃឹម​ថា ខ្សែ​​ប្រយុទ្ធ​ចំណូល​ថ្មី​ Eden Hazard នឹង​ជា​​ពេញ​លេញ​​ អាច​លេង​បាន​ជា​លើក​ដំបូង​​នៅ La Liga សប្ដាហ៍​នេះ​ទល់​នឹង​ក្រុម Villarreal។

Hazard ដែល​ផ្ទេរ​ពី Chelsea ក្នុង​តម្លៃ​១៥០​លាន​ផោន​នៅ​ដើម​រដូវ​ក្ដៅ​នេះ ខកខាន​មិន​បាន​លេង​២​ប្រកួត​ដំបូង​​ឲ្យ Real នៅ​ក្របខ័ណ្ឌ La Liga ដោយ​សារ​តែ​របួស​ភ្លៅ។ តែ​បើ​តាម Real Madrid មាន​ជំនឿ​ចិត្ត​ថា Hazard អាច​នឹង​បង្ហាញ​លេង​នៅ​អាទិត្យ​នេះ ដើម្បី​ជួយ​ស្រោចស្រង់​ក្រុម​ឡើង​វិញ ក្រោយ​ធ្វើ​មិន​បាន​ល្អ​សប្ដាហ៍​មុន​លេង​ស្មើ​គ្នា ១-១ ជាមួយ Valladolid។

ឆ្លង​កាត់​ពីរ​ប្រកួត​កន្លង​ទៅ​ក្នុង​លីគ Real Madrid កំពុង​ឈរ​លេខ​៣​​ក្នុង​តារាង​ពិន្ទុ ក្រោម Sevilla និង Atletico Madrid ឈ្នះ​១ ស្មើ​១​ប្រកួត។ ប្រកួត​ដំបូង​របស់​ពួក​គេ​យក​ឈ្នះ Celta Vigo ៣-១៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ