Valverde ៖ "Neymar? រាប់​ពី​១​ដល់​១០ ខ្ញុំ​ស្ថិត​ក្នុង​អត្រា ៩,៥ ហត់​នឿយ​ណាស់"

  • 2019-08-31 07:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ernesto Valverde គ្រូ​បង្វឹក​របស់ FC Barcelona ត្រូវ​ឆ្លើយ​សំណួរ​ជា​ច្រើន​ដែល​មិន​ចេះ​ចប់​អំពី​ទីផ្សារ​ដោះដូរ​កីឡាករ ជា​ពិសេស​ការ​វិល​ត្រលប់​មក​វិញ​របស់ Neymar ដែល​​គេ​តែង​សួរ​លោក​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត La Liga ។

អ្នកចាត់ការ​រូប​នេះ​មាន​ការ​ធុញ​ទ្រាន់​នឹង​រឿង​ Neymar មែនទែន​ ហើយ​លោក​បន់​ឲ្យ​តែ​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​​នៅ​ថ្ងៃ​ចន្ទ ទី​២​ខែ​កញ្ញា​​មក​ដល់​ឲ្យ​ឆាប់ៗ។

ការវិវឌ្ឍន៍​ចុងក្រោយ​រវាង Barca និង PSG លើ​សំណើ Neymar កាន់​តែ​​គ្មាន​សង្ឃឹម នៅ​ពេល​ដែល​ក្លឹប​យក្ស Ligue 1 ទាមទារ​តម្លៃ​ខ្លួន​​កីឡាករ​ប្រេស៊ីល​ហួសហេតុ​ពេក។

"វា​មាន​រយៈ​ពេល​យូរ​ណាស់។ ខ្ញុំ​​ចង់​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​ឆាប់ៗ ​ដូច្នេះ​យើង​អាច​សម្រាក​ទាំង​អស់​គ្នា។ ខ្ញុំ​មិន​មាន​អ្វី​ដែល​ត្រូវ​និយាយ​អំពី Neymar ទេ​ពីព្រោះ​គាត់​ជា​កីឡាករ​មក​ពី​ក្លឹប​ផ្សេង ហើយ​យើង​ត្រូវ​គោរព​គូប្រជែង​របស់​យើង។ បើ​វា​កើត​ឡើង​ វា​នឹង​កើត​ឡើង។ ខ្ញុំ​ស្ថិត​នៅ​ក្នុង​អត្រា ៩,៥ លើ​១០ ដែល​រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​នឿយ​ហត់​​នឿយមែនទែន"។ Valverde ប្រាប់​អ្នកសារព័ត៌មាន​នៅ​សន្និសីទ​កាសែត។

នៅ​ក្នុង​សំណើ​ដែល PSG ទាមទារ​កីឡាករ Dembele, Rakitic និង Todibo ហើយ​ថែម​លុយ​ប្រមាណ ១៣០ លាន​ផោន​​ទៀត ជា​ថ្នូរ​នឹង Neymar ត្រូវ​បាន​លោក Valverde ថាទៅ​មិន​រួច​ឡើយ។ លោក​ថ្លែងការពារ ដោយ​ពោល​ថា Rakitic លេង​ច្រើន​ប្រកួត​ជាមួយ Barca ហើយ​គ្មាន​ហេតុផល​ណា​ដែល​ក្លឹប​ដូរ​គាត់​​យក​ Neymar នោះ​ទេ។ រីឯ Dembele លោក​មិន​ចង់​អត្ថាធិប្បាយ​ឡើយ ដោយសារ​កីឡាករ​រូប​នេះ​កំពុង​មាន​របួស៕

អាន៖ ក្លឹប​​ចាយ​លើ​ប្រាក់ខែ​ច្រើន​បំផុត​ធៀប​ចំណូល​នៅ EPL មិន​មែន​ក្រុម​កំពូល​ទាំង​៦​ទេ

ប្រភព៖ Besoccer   ប្រែ​សម្រួល៖ សុខ លាងហ៊ត