Icardi ប្តឹង Inter និង ទាមទារ​​ជា​កីឡាករ​ជម្រើស​ដំបូង​មក​វិញ

  • 2019-08-31 09:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mauro Icardi បាន​ប្តឹង Inter ដើម្បី​ទាមទារ​ជា​កីឡាករ​ជម្រើស​ដំបូង​មក​វិញ នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​​មិន​ស្ថិត​នៅ​ក្នុង​ជម្រើស​១១​នាក់​ដំបូង​របស់​លោក Antonio Conte។

នៅ​ពេល​មក​ដល់​លោក Conte បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​គ្មាន​កន្លែង​សម្រាប់ Icardi នៅ​ក្នុង​ក្រុម​របស់​គាត់​ទេ​ដោយ​មាន Romelu Lukaku។

​Icardi ត្រូវ​បាន​​ត្រូវ​បាន​បង្កក​​ក្រោយ​លោក Conte បាន​មក​ដល់ Inter កាល​ពី​រដូវ​កាល​មុន សូម្បី​​លេខ​៩​របស់​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ក៏​ត្រូវ​ផ្តល់​ឲ្យ Lukaku ជំនួស​ដែរ។

យោងតាម La Gazzetta dello Sport បាន​ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ បាន​សម្រេច​ប្តឹង Inter ដោយ​ទាមទារ​សំណង ១,៥ លាន​អឺរ៉ូ (១,៦៥ លាន​ដុល្លារ) និង តំណែង​ជា​កីឡាករ​ជម្រើស​ដំបូង​មក​វិញ។

ជាមួយ​កុងត្រា​នៅ​សល់​២​រដូវកាល​ទៀត អតីត​ប្រធាន​ក្រុម​រូប​នេះ​បដិសេធ​មិន​ព្រម​ចាកចេញ​ពី​ក្លឹប​នៅ​អ៊ីតាលី​នេះ​ឡើយ បើទោះ​ជា​​នាយក​ប្រតិបត្តិ​ក្លឹប​​​គឺ​លោក Giuseppe Marotta ថា​លោក​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​គ្រូ​បង្វឹក ហើយ​ក្លឹប​សង្ឃឹម​ថា​នឹង​លក់ Icardi ដាច់​នៅ​មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទទ្វារ​នៅ​​ថ្ងៃ​ចន្ទ។

នាង Wanda Nara ជា​ប្រពន្ធ និង ជា​ភ្នាក់ងារ​របស់ Icardi

ប្រភព​ខាង​លើ​បន្ត​ថា Icardi ដែល​ត្រូវ​បាន​​​រាយការណ៍​ថា​មាន​ការ​ចាប់​អារម្មណ៍​ពី Monaco មិន​ត្រឹម​តែ​មិន​​មាន​បំណង​ចាកចេញ​ពី Inter ហើយ​ថែមទាំង​បាន​ប្តឹង Inter ទៀត​ផង។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល Conte បាន​បង្ក​សង្គ្រាម​ជាមួយ​កីឡាករ។ ជាក់ស្តែង លោក​ធ្លាប់​ប៉ះ​ទង្គិច​ជាមួយ Diego Costa នៅ Chelsea។ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​បាន​ផ្ញើសារ​ត្រង់ៗ​ទៅ Costa ថា​​លោក​មិន​ស្វាគមន៍ Costa នៅ Stamford Bridge ឡើយ​ហើយ Costa បាន​ចាកចេញ​ទៅ​កាន់ Atletico Madrid នៅ​៦​ខែ​បន្ទាប់៕

អាន៖ Valverde ៖ "Neymar? រាប់​ពី​១​ដល់​១០ ខ្ញុំ​ស្ថិត​ក្នុង​អត្រា ៩,៥ ហត់​នឿយ​ណាស់"

ប្រភព៖ 90min   ប្រែ​សម្រួល៖ សុខ លាងហ៊ត