អ្នកគាំទ្រ​ប្រតិកម្ម Man Utd មិន​អាច​យក​ឈ្នះ Southampton ដែល​មាន​គ្នា​១០​នាក់

  • 2019-09-01 03:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់​របស់ Jannik Vestergaard ជួយ​ឲ្យ Southampton រក​បាន​១​ពិន្ទុ​​ដោយ​មាន​គ្នា​ត្រឹម​១០​នាក់ ក្រោយ​ការ​ទាត់​បាល់​បញ្ចូល​ទី​ដ៏​ល្អ​ឥត​ខ្ចោះ​​របស់ Daniel James សម្រាប់​ក្រុម​បិសាច​ក្រហម។

James រក​បាន​​គ្រាប់​បាល់​ទី ៣ នៅ Premier League ក្នុង​ការ​បង្ហាញ​ខ្លួន​ ៤ ដង​ដោយ​​ប្រើ​ជើង​ស្តាំ​ទាត់​យ៉ាង​ខ្លាំង​ត្រឹម​១០​នាទី​ប៉ុណ្ណោះ ហើយ​ខ្សែ​ប្រយុទ្ធ​​វ័យ​​២១​ ឆ្នាំ​សញ្ជាតិ​វែល​គឺជា​កីឡាករ​ដ៏​គ្រោះ​ថ្នាក់​របស់ Ole Gunnar Solskjaer។

ខ្សែ​ការពារ Kevin Danso របស់​ Southampton ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​នៅ​ពាក់​កណ្ដាល​តង់​ទី​២ តែ​យ៉ាង​ណា​ក្តី ១​គ្រាប់​ម្នាក់​នៅ​ដើម​តង់​ទី​១​និង​ដើម​តង់​ទី​២ គឺ​គ្រប់គ្រាន់​ឲ្យ​ពួកគេ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ។

សារព័ត៌មាន Express បាន​រាយការណ៍​ថា​អ្នកគាំទ្រ​របស់​ក្រុម​បិសាច​ក្រហម​មិន​សប្បាយ​ចិត្តនឹង​ជម្រើ​១១​នាក់​ដែល Solskjaer រៀបចំ​ឲ្យ Mason Greenwood អង្គុយ​កៅអី​បម្រុង​បើ​ទោះ​ជា​គ្មាន​វត្តមាន Anthony Martial។

អ្នកគាំទ្រ​សរសេរ​នៅ​លើ Twitter ថា "Ole Solskjaer គ្រូ​បង្វឹក​ន័រវែស ឈ្នះ​៣​ក្នុង​ចំណោម​១៦​ប្រកួត​គឺ​ល្មម​គ្រប់គ្រាន់​ឲ្យ​គេ​ដេញ​ចោល បើ​នៅ​ក្លឹប​ផ្សេង"។

អ្នកគាំទ្រ​ម្នាក់​ទៀត​​រៀបរាប់​ថា "ជម្រើស​១១​នាក់​ដែល Solskjaer រៀបចំ គឺ​ដូចជា​គ្មាន​យុទ្ធសាស្រ្ត​អ្វី​ទេ។ ហេតុអ្វី​បាន​ជា​យើង​នៅ​តែ​បន្ត​ស្តាប់ Solskjaer ប្រាប់​យើង​ថា​គាត់​ចង់​ផ្តល់​ឱកាស​អោយ​យុវជន?”។

បិសាច​ក្រហម​បាន​បញ្ចេញ​​ខ្សែ​ប្រយុទ្ធ​សំខាន់​ជា​ច្រើន​ដូចជា Alexis Sanchez, Romelu Lukaku ដោយ​ក្លឹប​​កំពុង​ផ្ដោត​លើ​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​ និង​កីឡាករ​ចំណូល​ថ្មី៕

អាន៖ Icardi ប្តឹង Inter និង ទាមទារ​​ជា​កីឡាករ​ជម្រើស​ដំបូង​មក​វិញ

ប្រភព៖ Express   ប្រែ​សម្រួល៖ សុខ លាងហ៊ត