កើត​​​ចុង​ឆ្នាំ ២០០២ Fati បាន​ក្លាយ​ទៅ​ជា​កីឡាករ​ក្មេង​បំផុត​រក​គ្រាប់​បាល់​ឲ្យ Barcelona

  • 2019-09-01 06:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Ansu Fati វ័យ ១៦ ឆ្នាំ​របស់​ក្រុម Barcelona បាន​ក្លាយ​ជា​កីឡាករ​ក្មេង​ជាង​គេ​ដែល​រក​គ្រាប់​បាល់​​សម្រាប់​ក្លឹប​នៅ​ពេល​ដែល​កីឡាករ​កើត​ឆ្នាំ​២០០២ រូប​នេះ​រក​គ្រាប់​តាម​ស្មើ​​ក្លឹប Osasuna កាល​ពី​ថ្ងៃ​សៅរ៍។

កីឡាករ​វ័យ​ក្មេង​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ Barca ក្នុង​ជ័យ​ជម្នះ ៥-២ លើ Real Betis កាល​ពី​សប្តាហ៍​មុន។ ហើយ​កាល​ពី​យប់មិញ​គេ​រក​គ្រាប់​បាល់​បាន​​នៅ​នាទី ៥១ ក្រោយ​ប្តូរ​ចូល​នៅ​ដើម​តង់​ទី​១ ជា​គ្រាប់​បាល់​តាម​ស្មើ​ក្រោយ Osasuna នាំ​មុខ​ ១-០។

Fati នឹង​មាន​អាយុ ១៧ ឆ្នាំ​នៅ​ថ្ងៃ​ទី ៣១ ខែ​តុលា ហើយ​រូប​គេ​គឺ​ជា​កីឡាករ​​ក្មេង​បំផុត​ទី ៣ ហើយ​ ដែល​រក​​គ្រាប់​បាល់​បាន​​នៅ​លីគ​កំពូល​អេស្ប៉ាញ​បន្ទាប់​ពី Fabrice Olinga និង Iker Muniain៕

អាន៖ អ្នកគាំទ្រ​ប្រតិកម្ម Man Utd មិន​អាច​យក​ឈ្នះ Southampton ដែល​មាន​គ្នា​១០​នាក់

ប្រភព៖ Reuters   ប្រែ​សម្រួល៖ សុខ លាងហ៊ត