Spurs ស៊ី​២​មុន ចុងក្រោយ Arsenal ប្រឹង​បុក​រហូត​តាម​ស្មើ​វិញ​

  • 2019-09-02 02:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កាំភ្លើង​ធំ Arsenal និង​មាន់​ខ្នាយ​មាស Spurs បាន​ត្រឹម​ចែក​គ្នា​​ម្នាក់​មួយ​ពិន្ទុ ក្រោយ​លេង​ស្មើ​គ្នា ២-២ នៅ​សប្ដាហ៍​ទី​៤​ ពាន​ Premier League កាល​ពី​យប់​មិញ។

ត្បិត​លេង​ជា​ក្រុម​ភ្ញៀវ​តែ​ Spurs អាច​រក​បាន​២​គ្រាប់​មុន​​ក្នុង​វគ្គ​ទី​មួយ​រក​បាន​ពី​កីឡាករ Christian Eriksen និង Harry Kane ទាត់​ប៉េណាល់ទី។ យ៉ាងណាមិញ​ឈាន​ចូល​វគ្គ​ទី​ពីរ Arsenal បាន​ព្យាយាម​រក​គ្រាប់​បាល់​វិញ​ទាល់តែ​បាន​សម្រេច ដោយ​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ Alexandre Laxazette និង Pierre-Emerick Aubameyang។

សម្រាប់​លទ្ធផល​នេះ​មិន​សូវ​ជា​ល្អ​សម្រាប់​ក្រុម​ទាំង​ពីរ​ឡើយ​ព្រោះ​ត្រូវ​ការ​ឈ្នះ​ដូច​គ្នា ដើម្បី​​ដេញ​ពិន្ទុ​ជាមួយ​ក្រុម​កំពូល​តារាង Liverpool មាន​១២​ពិន្ទុ​មិន​ទាន់​ចាញ់​សោះ។ ចែក​គ្នា​ម្នាក់​មួយ​ពិន្ទុ Arsenal ស្ថិត​នៅ​លេខ​៥ ខណៈ Spurs លេខ​៩៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ