Lukaku បន្ត​ស៊ុត​ចូល​ ជួយ​ Inter ឡើង​កំពូល​តារាង​ Serie A

  • 2019-09-02 03:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Romelu Lukaku បាន​ស៊ុត​បាល់​ប៉េណាល់ទី​១​គ្រាប់​នៅ នាទី​៧២​ ជួយ​ Inter Milan យក​ឈ្នះ​ Cagliari ដោយ​លទ្ធផល​ ២​ទល់​នឹង​១​។

ជ័យ​ជម្នះ​នៅ​សប្ដាហ៍​ទី​២​របស់​ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង​មីឡាន​ បាន​ធ្វើ​ឲ្យ​ពួកគេ​ឡើង​ទៅ​កំពូល​តារាង​ រុញ​ Juventus ឲ្យ​ធ្លាក់​មក​ក្រោម​វិញ​។​ មុន​ Lukaku ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ គឺ​​កីឡាករ​ Martínez​ ​ជា​អ្នក​រក​បាន​គ្រាប់​ទី​១​ឲ្យ​ Inter ប៉ុន្តែ​ Santos Galvão តាម​ស្មើ​ឲ្យ​ម្ចាស់​ផ្ទះ​បាន​វិញ។​

ក្នុង​ការ​ប្រកួត​នោះ​ដែរ​ក្រុម​អ្នក​គាំទ្រ​របស់​ Cagliari បាន​ស្រែក​ជេរ​ប្រមាថ​រើសអើង​ពូជសាសន៍​ដល់​ Lukaku ​ជា​ជនជាតិ​បែលហ្សិក​មាន​ស្បែក​ខ្មៅ។​ Antonio Conte អ្នក​ចាត់ការ​របស់​ Inter បាន​រិះគន់​ថា​ អ្នក​គាំទ្រ​បាល់ទាត់​អ៊ីតាលី​គួរ​តែ​មាន​ការ​អប់រំ​ឲ្យ​បាន​ខ្ពស់​ជាង​នេះ​ ដើម្បី​​ចៀសវាង​ភាសា​រើសអើង​ដែល​ពិភពលោក​កំពុង​ស្អប់ខ្ពើម​៕ ​

ប្រភព៖ ESPN FC   ប្រែសម្រួល៖ សៀនហួរ